ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​60​ឆ្នាំ​ ឡើង​ចំនួន​762 នាក់

ខេត្តព្រៃវែង ៖ លោក ឡុ​ង ស្រេង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ពង្រឹង​ស្រុក​កញ្ជ្រៀច និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ឃុំ​ត្នោត ព្រមទាំង​សមាជិក​សមាជិកា និង​ក្រុមការងារ​ឃុំ​ត្នោត​ទាំងមូល កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែតុលា កន្លង​ទៅ បាន​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចាស់ជរា ដែល​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ ចំនួន​៧៦២​នាក់ ។

ក្រោម​ផ្ទៃមេឃ​កំពុង​ធ្លាក់​ភ្លៀងរលឹម ក្រុមការងារ​របស់​លោក ឡុ​ង ស្រេង បាន​ចុះ​ទៅ​កាន់​ភូមិ​ចំនួន​៣ គឺ​ភូមិ​ខ្នាយ​កូវ ភូមិ​ក្រឡា​មាឃ និង​ភូមិ​តា​ជ ដើម្បី​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ ។ សកម្មភាព​ទាំងឡាយ​នេះ គឺជា​ការ​យក​ចិត្តទុកដាក់​និង​ផ្ដាំផ្ញើ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែបាន​និង​កំពុង​អនុវត្ត​សកម្មភាព​នេះ​ជាប់​ជា​និច្ច ។

លោក ឡុ​ង ស្រេង បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្នោត​ថា ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពេល​នេះ​ក៏​មាន​វត្ត​មាន​​លោក សយ សុខ ប្រធាន​គណបក្ស​ស្រុក ចូលរួម​ដែរ​នោះ មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ការ​រស់នៅ ស្នាក់​អាស្រ័យ​និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព