តុល្យការ​ថ្មី​នៃ​ការ​បាក់​ដី​នៅ​ហ្គា​តេ​ម៉ា​ឡា​អ្នក​ស្លាប់​ឡើង​ដល់​131​នាក់

ខាង​ផ្នែក​ជួយ​សង្គ្រោះ​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ តុលា​ថា ការ​បាក់​ដី​ដែល​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១ មក​ទី​២ តុលា ក្នុងភូមិ​មួយ​ជិត​រដ្ឋធានី​ហ្គា​តេ​ម៉ា​ឡា អ្នក​ស្លាប់​ឡើង​ដល់​ជិត​១៣១​នាក់ ហើយ​គេ​មាន​សង្ឃឹម​តិច​បំផុត​ថា អាច​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ក្នុង​ចំណោម​មនុស្ស​ដល់​ទៅ​៣០០​នាក់​ទៀត​ដែល​បាត់​ខ្លួន ។

លោក JULIO SANCHEZ អ្នកនាំពាក្យ​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៃ​មូលដ្ឋាន​រង​គ្រោះ SANTA CATARINA PINULA ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ហ្គា​តេ​ម៉ា​ឡា​និយាយ​ថា តុល្យការ​ថ្មី​របស់​យើង​រៀបរាប់​ពី​មនុស្ស​ស្លាប់​ឡើង​ដល់​១៣១​នាក់ ដែល​សាកសព​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​រួច​មនុស្ស​ប្រមាណ​ជា​៣០០​នាក់​បាត់​ខ្លួន ។ ភ័ព្វវាសនា​ដែល​អាច​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ពិតជា​មាន​តិច​បំផុត ទោះបីជា​យើង​ពុំ​បដិសេធ​ក្តី ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា យោង​តាម​បទដ្ឋាន​អន្តរជាតិ​នា​វេលា​ម៉ោង​២២ ម៉ោង​ក្នុងស្រុក ថ្ងៃ​ទី​៤ តុលា នឹង​ជា​ការ​បញ្ចប់​រយៈពេល​៧២​ម៉ោង​ចាត់​ទុក​ថា សំខាន់​សម្រាប់​រក​មនុស្ស​ដែល​អាច​នៅ​រស់រាន​មានជីវិត ។ លោក​អះអាង​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​បន្ត​ទៀត ។ សរុប​ផ្ទះ​១២៤​ខ្នង​រង​ការ​បំផ្លាញ ឬ​ខូចខាត​ដោយសារ​ការ​បាក់​ដី​នេះ ៕