៤ក្រុមបន្តភាពខ្លាំងក្នុងពាន Premium 5’S League 2015

ការ​ប្រកួត​​​ហ្វុត​សាលដណ្តើម​​ពាន​រង្វាន់ Premium 5’S League 2015 ​បាន​បញ្ចប់​ការ​ប្រកួត​វិល​ជុំ​សប្តាហ៍​ទី​២​របស់​ខ្លួន កាល​ពី​​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ ម្សិល​មិញក្រុម​ ខណៈ​ក្រុម New Star FC,Ratanakiri,Street Boy FC និង​ក្រុម​ Home FC សុទ្ធ​តែ​បាន​បន្ត​ភាព​ខ្លាំង ជាមួយ​នឹង​ការ​បន្ត​ឈ្នះ។

សម្រាប់​ការ​ប្រកួត​បើក​ឆាក កាល​ពី​សប្តាហ៍​មិន ក្រុម​ទាំង​៤​ខាង​លើ​នេះ ​សុទ្ធ​តែ​បាន​ឈ្នះ​គូ​ប្រកួត​ជាមួយ​គ្រាប់​បាល់យ៉ាង​ច្រើន ពិសេស​គឺ​ក្រុម Street Boy FC តែ​ម្តង ដោយ​ពួក​គេ​បាន​លត់​ក្រុម TV3 FC ១៥-៦ ​ហើយ​ការ​ប្រកួត​វិល​ជុំ​​លើក​ទី​២ កាល​ពី​​ចុង​សប្តាហ៍​នេះ ពួក​គេ​បាន​បន្ត​​ឈ្នះ​លើ​ក្រុម​ម្ចាស់​ទី​លាន Premium FC ១២-៨ ដើម្បី​បន្ត​ឈរ​នៅ​កំពូល​តារាង។ រីឯ​​​ក្រុម​ New Star FC បាន​បន្ត​លត់​ក្រុមមាន​៣ពិន្ទុ​ក្នុង​ដៃ ស្រុក​ស្រែអេហ្វស៊ី ១៧-៦ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​២។
1
2
ផ្ទុយ​ទៅ​វិញ​ក្រុម​ CLE FC ដែល​ធ្លាប់​បាន​ឈ្នះ​ក្រុម​ Zeal Five FC ១១-៥ កាល​ពី​សប្តាហ៍​មុន​នោះ បែរ​ជា​មក​ចាញ់​​ក្រុម TV3 FC ក្នុង​លទ្ធ​ផល ៧-៤ ដ៏​មិន​គួរ​ឲ្យ​ជឿទៅ​វិញ ប៉ុន្តែ​ក្រុម​​ Ratanakiri FC នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​មាន​៣ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា Baguette United ក្នុង​លទ្ធ​ផល ៩-៦ ក្រោយ​ពេល​​ក្រុម​ Walker FC ​បាន​លត់​ក្រុម Ornlong FC ៥-០ ដើម្បីទទួល​បាន​៣ពិន្ទុ​ជា​លើក​ដំបូង។
3
4
យ៉ាង​ណា​មិញ ក្រុម Home FC បាន​យក​ឈ្នះ​លើ​ក្រុម​ឈ្នះ​ថ្ងៃ​បើក​ឆាកដូច​គ្នា Dot Mes FC ​៧-៣ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​។ រីឯ​ក្រុម​ចាញ់​ថ្ងៃ​បើក​ឆាក Dude FT និង Beggar FC ក៏​បាន​រក​ឃើញ​ការ​ឈ្នះ​​ជា​លើក​ដំបូង​ផង​ដែរ ​ដោយ​ក្នុង​នោះ​​ក្រុម Beggar FC ​បាន​លត់​​ក្រុម CF 369 រហូត​ដល់​ទៅ ២៧-១០ ហើយ​ក្រុម Dude FT បាន​ផ្តួល​​ក្រុម Zeal Five FC ក្នុង​លទ្ធ​ផល ១២-៦៕
mm1