ពលរដ្ឋ​ជិត​១០០​សហគមន៍​ឡើង​មក​ភ្នំពេញ​ជួបជុំ​ដាក់​ញត្តិ​រក​ដំណោះ​ស្រាយ​ដីធ្លី​

ពលរដ្ឋ​មកពី​សហគមន៍​ជិត១០០នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដាល​ខេត្ត​បាន​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី០៥តុលា​នេះ បំណង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ពួកគាត់ ក្នុងឱកាស​ទិវា​សិទ្ធ​លំនៅដ្ឋាន​ពិភពលោក​។ ពលរដ្ឋ​ជាច្រើន​រយ​នាក់​ដែល​បាន​ឡើងមក​ភ្នំពេញ​សុទ្ធតែ​​អះអាងថា ពួកគាត់​គឺជាជន​រងគ្រោះ​ពី​ការរំលោភ​បំពាន​ដីធ្លី​ពី​ក្រុមហ៊ុន​ដោយ​គ្មាន​ទទួលបាន​សំណង​ជាមួយនិង​ការបណ្ដេញចេញ។