ជនជាតិអាមេរិកាំង លោតសម្លាប់ខ្លួនពី លើសណ្ឋាគារសុខា មិនទាន់ដឹងពីមូលហេតុ

ភ្នំពេញ ៖ បុរសជនជាតិអាមេរិកាំងវ័យ ៦៦ឆ្នាំម្នាក់ បានលោតសម្លាប់ខ្លួនពីជាន់ទី២០ នៃសណ្ឋាគារសុខា ស្ថិតនៅត្រើយខាងកើត ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃ ទី០៥ ខែតុលា ឆ្នាំ២០១៥ ដោយមិនទាន់ពី មូលហេតុពិតប្រាកដ នៃការធ្វើអត្ដឃាត របស់ជនបរទេសរូបនេះ ។

មន្ដ្រីអាជ្ញាធរនៃសាលាខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ករណីជនបរទេសម្នាក់ ដែលត្រូវ គេរាយការណ៍ដំបូងថា ធ្លាក់ពីលើសណ្ឋាគារ សុខានោះ គឺជារឿងអត្ដឃាតប៉ុន្ដែករណីនេះ ស្ថិតក្រោមការស៊ើបអង្កេតពីសមត្ថកិច្ចជំនាញ ជាមុនសិន ។

នៅវេលាម៉ោងកើតហេតុខាងលើនេះ មានការភ្ញាក់ផ្អើល ដោយសារតែជនបរទេស ធ្លាក់ពីកម្ពស់ខ្ពស់បំផុតនៃសណ្ឋាគារសុខា ប៉ុន្ដែព័ត៌មានមិនត្រូវបានសមត្ថកិច្ចលាតត្រ ដាងភ្លាមៗនោះឡើយ ហើយអ្នកមើលការ ខុសត្រូវនៅសណ្ឋាគារលំដាប់ផ្កាយមួយនេះ ក៏បានរារាំងអ្នកកាសែតមិនឱ្យចូលទៅថត និងយកព័ត៌មាននោះទេ ពោលស្ថិតនៅខាង ក្រៅរបងតែប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយមន្ដ្រីនគរបាលមូលដ្ឋាន បានលួចបង្ហើបថា ជនរងគ្រោះជាជនជាតិ អាមេរិកាំង មានឈ្មោះ HARRIS CHARLES FREDERICK អាយុ៦៦ឆ្នាំ បានមកស្នាក់នៅក្នុងសណ្ឋាគារតាំងពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥មកម្ល៉េះ ។

តាមមន្ដ្រីនគរបាលរូបនេះ មុនពេលកើត ហេតុ ជនរងគ្រោះបានឡើងទៅជាន់ទី២០ រួចហើយលោតសម្លាប់ខ្លួនតែម្ដង បណ្ដាល ឱ្យរាងកាយបាក់បែកស្លាប់ភ្លាមៗតែម្ដង ។

ក្រោយករណីខាងលើនេះកើតឡើង កម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យ សព ហើយទាក់ទងទៅមន្ដ្រីស្ថានទូតអាមេ រិកធ្វើការស៊ើបអង្កេត ដើម្បីរកមូលហេតុ ពិត ។