កម្លាំងនគរបាលស្រុក ស្វាយចេក តាមបង្ក្រាប ចោរកាច់កម៉ូតូ មានគ្រាប់បែកដៃ

-ជនសង្ស័យ លួចគ្រាប់បែកដៃ ពីថៅកែ នៅថៃ អត់លុយបន្ដដំណើរ ទៅស្រុក លួច កាច់កម៉ូតូ

បន្ទាយមានជ័យ ៖ មុខសញ្ញាកាច់កម៉ូតូ ម្នាក់ ដែលទើបធ្វើដំណើរពីប្រទេសថៃបំណង ឆ្ពោះទៅស្រុកកំណើត របស់ខ្លួននៅឯខេត្ដព្រៃ វែងនោះ ដោយសារអត់លុយធ្វើសោហ៊ុយក៏ ប្រព្រឹត្ដសកម្មភាពបទល្មើសមួយនេះ ប៉ុន្ដែ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេកខេត្ដ បន្ទាយមានជ័យ ចេញប្រតិបត្ដិការតាមចាប់ ខ្លួនបានភ្លាមៗ និងដកហូតម៉ូតូយកទៅប្រគល់ ទៅឱ្យជនរងគ្រោះវិញ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ករណី កាច់កម៉ូតូបានសម្រេចតែរត់មិន រួចពីសមត្ថ កិច្ចនោះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅ វេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៥ ស្ថិតនៅតាមវាលស្រែក្នុង ឃុំទ្រាស់ ស្រុកស្វាយចេក ខេត្ដបន្ទាយមាន ជ័យ ដែលមុខសញ្ញាមួយនេះ មានគ្រាប់បែក នៅក្នុងដៃ ព្រមទាំងសម្ភារសម្រាប់កាច់ក ម៉ូតូមួយចំនួនផងដែរ ។

តាមមន្ដ្រីនគរបាលដដែលបានបញ្ជាក់ថា ករណីនេះបានកើតឡើងខណៈដែលជនរង គ្រោះម្នាក់បានជិះម៉ូតូរបស់ ខ្លួនម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៥  ពាក់ស្លាកលេខ បន្ទាយមាន ជ័យ 1J-8682 ទៅវាលស្រែនៅឃុំទ្រាស់ ហើយពេល ទៅដល់ស្រែក៏ទុកម៉ូតូចោល ពេល នោះជនសង្ស័យក្រោយ ពីចុះពីលើម៉ូតូឌុប រួចក៏ធ្វើទៅសកម្មភាពកាច់កម៉ូតូជនរងគ្រោះ ជិះគេចបាត់ ។

ភ្លាមៗនោះជនរងគ្រោះជា ម្ចាស់ម៉ូតូបានរាយការណ៍ទៅនគរបាលមូលដ្ឋាន រួចហើយ អធិការនគរបាល ស្រុកស្វាយ ចេក ក្រោមបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាន សហការ ជាមួយនគរបាល ប៉ុស្ដិ៍ចេញជួយអន្ដរា គមន៍ពួនស្ទាក់តាមគោលដៅ ទើបឈានទៅ ដល់ការចាប់ខ្លួនជនសង្ស័យនៅចំណុចវាល ស្រែច្រកសង្កែ ក្នុងភូមិសាស្ដ្រឃុំរលួស។

ក្រោយការសួរនាំជនសង្ស័យរូបនេះប្រាប់ ថា ខ្លួនមានឈ្មោះយ៉ាន់ ចាន់នី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិចក់ ឃុំចក់ ស្រុក កំពង់ត្របែក ខេត្ដព្រៃវែង ។

ជនសង្ស័យបានបន្ដថា មុនប្រព្រឹត្ដសកម្ម ភាពបទល្មើសមួយនេះ ខ្លួនទើបនឹងមកពី ប្រទេសថៃ ដោយធ្វើជាកម្មករ នៅទីនោះ ហើយមុនចាកចេញពីថៃមក បានលួចគ្រាប់ បែកមួយគ្រាប់ពីថៅកែរបស់ខ្លួន ហើយក៏ ធ្លាប់ធ្វើសកម្មភាព នៅប្រទេសថៃផងដែរ។ ពេលចូលដល់ទឹកដីខេត្ដបន្ទាយមានជ័យ ដោយ សារតែគ្មានប្រាក់កាក់សម្រាប់់សោហ៊ុយធ្វើ ដំណើរទៅស្រុកកំណើតនោះ ក៏ប្រព្រឹត្ដបទ ល្មើសនេះតែម្ដង ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដក ហូតគ្រាប់បែកដៃមួយគ្រាប់ ប្រដាប់កាច់សោ កម៉ូតូ កូនសោនិងទូរស័ព្ទដៃផងដែរ ព្រមទាំងម៉ូតូរបស់ជនរងគ្រោះមកវិញមកហើយ ដូច្នេះសូមអំពាវនាវដល់ជនរងគ្រោះមកយកម៉ូតូវិញ។

សម្រាប់ប្រតិបត្ដិការបង្ក្រាបមុខសញ្ញា កាច់កពីសំណាក់កម្លាំងនគរបាលស្រុកស្វាយ ចេកខាងលើនេះ ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍អាត់ ខែម បានឧបត្ថម្ភថវិកា២០ម៉ឺនរៀល ជូនអធិការ នគរបាលនិងកងកម្លាំងនគរបាល ដើម្បីជា ការលើកទឹកចិត្ដដល់ពួកគេ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានសួរ និងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាម ផ្លូវច្បាប់ ៕

កម្លាំងនគរបាលស្រុក ស្វាយចេក តាមបង្ក្រាប ចោរកាច់កម៉ូតូ មានគ្រាប់បែកដៃ

កម្លាំងនគរបាលស្រុក ស្វាយចេក តាមបង្ក្រាប ចោរកាច់កម៉ូតូ មានគ្រាប់បែកដៃ

កម្លាំងនគរបាលស្រុក ស្វាយចេក តាមបង្ក្រាប ចោរកាច់កម៉ូតូ មានគ្រាប់បែកដៃ

កម្លាំងនគរបាលស្រុក ស្វាយចេក តាមបង្ក្រាប ចោរកាច់កម៉ូតូ មានគ្រាប់បែកដៃ

កម្លាំងនគរបាលស្រុក ស្វាយចេក តាមបង្ក្រាប ចោរកាច់កម៉ូតូ មានគ្រាប់បែកដៃ

កម្លាំងនគរបាលស្រុក ស្វាយចេក តាមបង្ក្រាប ចោរកាច់កម៉ូតូ មានគ្រាប់បែកដៃ

កម្លាំងនគរបាលស្រុក ស្វាយចេក តាមបង្ក្រាប ចោរកាច់កម៉ូតូ មានគ្រាប់បែកដៃ

កម្លាំងនគរបាលស្រុក ស្វាយចេក តាមបង្ក្រាប ចោរកាច់កម៉ូតូ មានគ្រាប់បែកដៃ

លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានឧបត្ថម្ភថវិកាចំនួន២០មឺុនជូនអធិការនគរបាលស្រុក ជាការលើកទឹកចិត្ត