​ជនបរទេស​ម្នាក់​ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​ជ្រោយចង្វា​ស្លាប់

រាជធានី​ភ្នំពេញ​៖​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ដែល​មិន​ស្គាល់​អត្ដ​សញ្ញាណ​បាន​ធ្លាក់​ពីលើ សណ្ឋាគារ​សុខា កម្ពស់​ជាច្រើន​ជាន់​ស្លាប់​ហើយ​សាកសព​ខ្ទេច​មើល​លែង​យល់ថា​ជា​អ្នកណា​ពិតប្រាកដ​នោះឡើយ​។​

​    ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើ​នៅវេលា​ម៉ោង​ប្រហែល​១០​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​នេះ​ទីតាំង​នេះ​ស្ថិតនៅ​ផ្លូវ​មាត់​ទន្លេសាប​ក្រុម​៣ ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ នៅក្នុង​ហេតុការណ៍​នេះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។ 

​    ​សមត្ថកិច្ច​ជំនាញ​លោក​បាន​នឹង​កំពុងធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ​។ ចំណែកឯ​ក្រុម​អ្នកយកព័ត៌មាន​មិន​ត្រូវបាន​សមត្ថកិច្ច និង​អ្នកគ្រប់គ្រង សណ្ឋាគារ​ឱ្យចូល​ទៅ​ថតរូប​ភាព និង​សួរ​ពី​ដំណើររឿង​នោះឡើយ គឺ​ក្រុម​គេ​បានត្រឹមតែ​នៅ​ខាង​ក្រៅរបង​សណ្ឋាគារ​តែប៉ុណ្ណោះ​៕ 

​ជនបរទេស​ម្នាក់​ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​ជ្រោយចង្វា​ស្លាប់
​ជនបរទេស​ម្នាក់​ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​ជ្រោយចង្វា​ស្លាប់