Carragher ​ពន្យល់​ហេតុផល ដែល​គិត​ថា​ Klopp ស័ក្ដិសម​ដឹក​នាំ​​ Liverpool

Carragher ​ពន្យល់​ហេតុផល ដែល​គិត​ថា​ Klopp ស័ក្ដិសម​ដឹក​នាំ​​ Liverpool

Liverpool ​បាន​បណ្ដេញ​អ្នកចាត់ការ Brendan Rodgers ​ចេញ​ពី​តំណែង​យប់​មិញ ​​ហើយ​ Jurgen Klopp អតីត​អ្នកចាត់ការ​ក្រុម​ Borussia Dortmund ​គឺ​ជា​បេក្ខភាព​​ឈាន​មុខ​គេ ដែល​អាច​នឹង​ដឹក​នាំ​​ហង្ស​ក្រហម​បន្ត ​ស្រប​ពេល​ដែល​​លោក​ Jamie Carragher ​វីរបុរស​ Liverpool ក៏​ពេញ​​ចិត្ត​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ផង​​ដែរ។

 

Carragher ​ពន្យល់​ហេតុផល ដែល​គិត​ថា​ Klopp ស័ក្ដិសម​ដឹក​នាំ​​ Liverpool

 

អ្នក​វិភាគ​នៅ​ Sky Sports ​បាន​ពិភាក្សាតទល់​គ្នា​​លើ​ប្រធាន​បទ​បេក្ខភាព​​អ្នកចាត់ការ​បន្ទាប់​របស់​ក្រុម​ Liverpool កាល​ពី​យប់​​មិញ។ ជម្រើស​របស់​អ្នកគាំទ្រ ដែល​កំពុង​តែ​ខ្វែង​គំនិត និង​មាន​មតិ​ប្រហាក់​ប្រហែល​គ្នា​នោះ​គឺ Klopp និង​ Carlo Ancelotti អតីត​អ្នកចាត់ការ​ក្រុម​ Real Madrid អាច​នឹង​​​មក​ដឹក​​នាំ​នៅ​ Anfield។

 

​យ៉ាងណា អតីត​ខ្សែ​ការពារ​កណ្ដាល​របស់​ក្រុម​ហង្ស​ក្រហម Carragher យល់​ថា ​បុរស​ទាំង​២​រូប​ខាង​លើ​នេះ ​នឹង​អាច​ជួយ​ឲ្យ​ Liverpool ប្រសើរ​ជាង​មុន​ដូច​គ្នា ប៉ុន្តែ​លោក​គិត​ថា Klopp ​ស័ក្ដិសម​ជាង ព្រោះ​​បុរស​វ័យ​៤៨​ឆ្នាំ​រូប​នេះ នឹង​មាន​អ្វីៗ​ជា​ច្រើន ដើម្បី​បង្ហាញ​ឲ្យ​ឃើញ៕

 

​សូម​​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ចុះ​ប្រិយ​មិត្ត​​យល់​ថា នរណា​ស័ក្ដិសម​​មក​ដឹក​នាំ​ Liverpool បន្ត​ដែរ?

 

-ចុចអាន៖ Liverpool ​បណ្ដេញ​ Rodgers ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101greatgoals