Dick Advocaat ក្លាយជាគ្រូទី៩ ដែលដើរ​ចេញ​ពី Sunderland ក្នុង៩ឆ្នាំចុងក្រោយ

Dick Advocaat ក្លាយជាគ្រូទី៩ ដែលដើរ​ចេញ​ពី Sunderland ក្នុង៩ឆ្នាំចុងក្រោយ

លោក Dick Advocaat បាន​សម្រេច​ចិត្ត​លា​ឈប់ ពី​តំណែង​​អ្នក​ចាត់ការ​​ក្រុម Sunderland ហើយ បន្ទាប់​ដឹកនាំ​ក្រុម​មិន​ដែល​ស្គាល់​រសជាតិ​ឈ្នះ​ម្តង​ណា​សោះ ​តាំងពី​បើក​រដូវកាល​ Premier League។

 

Dick Advocaat ក្លាយជាគ្រូទី៩ ដែលដើរ​ចេញ​ពី Sunderland ក្នុង៩ឆ្នាំចុងក្រោយ

 

​អ្នកចាត់ការ​សញ្ជាតិ​ហុល្លង់​ បាន​ចូល​មក​ដឹកនាំ​ក្លឹប​ដែល​មាន​រហស្សនាម​ឆ្មាខ្មៅ​ កាល​ពី​អំឡុង​ខែ​មិនា ហើយ​បាន​ជួយ​ក្រុម ឲ្យ​រួច​ផុត​ពីតំបន់​ដែល​ត្រូវ​​កាត់ចោល​ កាល​ពីរដូវកាល​មុន។

 

ពាក់ព័ន្ធ​នឹង​ការចាកចេញ​នេះដែរ លោក Advocaat បាន​ប្រាប់​ឲ្យដឹង​ថា៖ “ខ្ញុំបាន​សំរេច​ចិត្ត​ចាក ចេញ​ បន្ទាប់ពី​៨ប្រកួត​កន្លង​មក​មិន​ទទួល​បាន​លទ្ធផល​វិជ្ជមាន​សោះ។​ ខ្ញុំ​គិតថា​វា​គួរ​តែ​ទុក​ពេល​ឲ្យ​នរណា​ម្នាក់​មក​ស្ដារ​ស្ថានភាព​ក្រុម​ឡើងវិញ”។

 

Dick Advocaat ក្លាយជាគ្រូទី៩ ដែលដើរ​ចេញ​ពី Sunderland ក្នុង៩ឆ្នាំចុងក្រោយ

លទ្ធផល​របស់ Sunderland រដូវ​កាល​នេះ ចាញ់៥ ស្មើ៣

 

គួរ​បញ្ជាក់​ថា ក្រោយ​ពី​លទ្ធផល​ស្មើគ្នា​ជាមួយ West Ham កាល​ពីថ្ងៃ​សៅរ៍ ធ្វើ​ឲ្យ Sunderland មិន​ទាន់​យក​ឈ្នះ​លើ​ក្រុម​ណា​បាន​នៅ​ឡើយ​ទេ​ក្នុង​ Premier League ដើម​រដូវ​កាល​នេះ។ ក្លិប​កំពុង​សម្លឹង​មើល​​អ្នកចាត់ការ​​​ថ្មី​​ទី​១០​​មកជំនួស បន្ទាប់ពី៩​ឆ្នាំកន្លង​មក ក្លឹប​ធ្លាប់​ប្តូរ​អ្នក​ចាត់ការ​អស់ ៩នាក់​រួច​មក​ហើយ។

 

ខាងក្រោម​គឺជា​​​​អ្នក​ចាត់ការ​ ដែល​ធ្លាប់​ដឹកនាំ Sunderland ៩ឆ្នាំចុងក្រោយនេះ៖

 

Dick Advocaat ក្លាយជាគ្រូទី៩ ដែលដើរ​ចេញ​ពី Sunderland ក្នុង៩ឆ្នាំចុងក្រោយ

 
 ចុច​អាន៖ ខ្សែ​ប្រយុទ្ធ​ Sunderland ​បង្អួត​រថយន្ត​ Lamborghini ​​​ថ្មី​ត្រូវ​ Fan ​រិះគន់​កប់ៗ

 

​ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ BBC