​ខ្លីៗ​ក្នុងការ​ដឹងថា​កូន​ប្រតិកម្ម​ជា​មួយ​ម្សៅ​ទឹកដោះគោ​ឬទេ​?

​ខ្លីៗ​ក្នុងការ​ដឹងថា​កូន​ប្រតិកម្ម​ជា​មួយ​ម្សៅ​ទឹកដោះគោ​ឬទេ​?

​មាន​ឳ​ពុក​ម្តាយ​ជាច្រើន​តែងតែ​ផ្លាស់​ប្តូរ​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​ជា​និច្ច​នៅពេលដែល​គេ​ឃើញ​ផលិតផល​ថ្មី ហើយ​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កូន ដោយ​មិន​គិត​ថា​នៅពេលដែល​កូន​ផ្លាស់ប្តូរ​ម្សៅ​ទឹកដោះគោ​ច្រើន វា​អាច​ប៉ះពាល់​សុខភាព​កូន​បាន ដោយ​អាច​ធ្វើ​ឲ្យ​កូន​ប្រតិកម្ម​បាន ដូចនេះ​គួរតែ​មើល​តាម​ណា​ទើប​ដឹងថា​កូន​ប្រតិកម្ម​ជា​មួយ​ម្សៅ​ទឹកដោះគោ​ឬទេ​?
1.​    ​កូន​នឹងមាន​អាការៈ​ហើមពោះ ក្អួត មិន​ព្រម​ផឹក​ទឹកដោះគោ បើ​ធ្ងន់ធ្ងរ​កូន​អាច​បត់ជើងធំ​ចេញឈាម ឬ​ទល់លាមក​ជាដើម​។​
2.​    ​កូន​អាចមាន​អា​ការៈដក​ដង្ហើមញាប់ តែងតែ​ក្អក ហៀរ​សំបោរ ឬ​ប្រតិកម្ម​ច្រមុះ​ជា​ដើម​ដោយ​តែងតែ​កណ្តា​ស់​។​
3.​    ​ស្បែក​កូន​អាច​នឹង​ប្រតិកម្ម ដោយ​កូន​អាច​នឹង​មាន​កន្ទួរ​ក្រហម​ពេញ​ខ្លួន មុខ​កូន​អាច​ហើម​ទៀតផង​។​
4.​    ​កូន​អាច​មាន​ចិត្ត​មួល​ម៉ៅ​ដោយ​ប៉ះ​ពួកគេ​មិន​បាន​ឡើយ ហើយ​គេ​នឹង​តែងតែ​យំ រករឿង​រហូត ជាងនេះទៅទៀត​កូន​នឹង​មាន​អា​ការៈលូតលាស់​យឺត ថែម​ទាំង​អាច​មាន​ជំងឺ​ខ្វះ​ឈាម​ជាដើម​៕
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។