​Liverpool បណ្ដេញ​លោក Rodgers ចេញពី​តំណែង​

កីឡា​៖​ក្លិប​ហង្ស ក្រហម Liverpool ត្រូវបាន​គេ​រាយការណ៍​ថា បណ្ដេញ​អ្នកចាត់ការ Brendan Rodgers ចេញពី​តំណែង​កាលពី​យប់មិញ​នេះ ក្រោយពី​លោក​ចំណាយពេល​៣​ឆ្នាំកន្លះ​នៅ Anfield​។ នេះ​បើ​យោង​បណ្តាញសារព័ត៌មាន​BBC​។​

​ប្រភព​បន្តថា ក្លិប Liverpool បានចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ​ថា​លោក Rodgers ត្រូវបាន​ក្លិប​បណ្ដេញចេញ ហើយ​ការសម្រេចចិត្ត​នេះ គឺជា​រឿង​ពិបាក​បំផុត​។ ទោះជា​យ៉ាងនេះ​ក្ដី ក្លិប​មាន​ជំនឿ​ជាក់​ថា​ការបណ្ដេញ​អ្នកចាត់ការ​រូបនេះ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់ Liverpool ដើម្បី​ស្ដារ​ស្ថានការណ៍​ឡើងវិញ​។​

​បន្ទាប់ពី​លោក Rodgers ចាកចេញ បេក្ខភាព​អ្នកចាត់ការ​ថ្មី​ដែល​អាចមក​ដឹកនាំ​ហង្ស​ក្រហម​ក៏ត្រូវ​បាន​គេ មើលឃើញ​ហើយ​ដែរ​គឺ Jurgen Klopp អតីត​អ្នកចាត់ការ​ក្រុម Borussia Dortmund , Carlo Ancelotti អតីត​អ្នកចាត់ការ​ក្រុម Real Madrid  , Frank de Boer អ្នកចាត់ការ​ក្រុម Ajax , Walter Mazzarri អតីត​អ្នកចាត់ការ​ក្រុម Inter Milan និង Jurgen Klinsmann គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អាមេរិក​៕

 

​Liverpool បណ្ដេញ​លោក Rodgers ចេញពី​តំណែង​