មើល​វីដេអូ រុស្ស៊ី បើ​ការវាយប្រហារ ក្រុម ISIS

Sanofi

បន្ទាប់ពី​រុស្ស៊ី​ប្រកាសថា នឹង​កម្ទេច​ក្រុម ISIS ឲ្យ​អស់​ភ្លាម ក្រុម​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ទៅលើ​តំបន់​មួយចំនួន​ដែល​គ្រប់​គ្រង់​ដោយ​ក្រុម ISIS ក្នុង​រយៈពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​។​

​ក្រុម ISIS អាច​នឹង​អន្តរាយ​ក្នុងពេល​ឆាប់ៗ​ខាងមុខ បន្ទាប់ពី​សង្គ្រាម​ក្នុងប្រទេស​ស៊ី​រី​ត្រូវបាន​រុស្សី​លូកដៃ​យ៉ាង​ពេញទំហឹង ក្រោយ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ពិភពលោក​ត្រូវបាន​បញ្ចប់ ដោយមាន​ទាំង​ការបញ្ជូន​យន្តហោះ​ចម្បាំង​ប្រល័យ​ជីវិត​សាហាវ​បំផុត​៦​គ្រឿង​ហើយ និង​កងទ័ព​១៥​ម៉ឺន​នាក់​បន្ថែមទៀត នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​របស់​អង់គ្លេស​មួយ ។​

​តាម​គម្រោង​របស់​រុស្សី​ក្នុងការ​វាយប្រហារ​លើក​នេះ រុស្សី​មានចិត្ត​ចង់​កម្ទេច​ក្រុម ISIS​ឲ្យ​អស់​ចេញពី​ភាគ​ខាងលិច​ស៊ី​រី​ជាមុន ក្នុងនោះ​ជាពិសេស​គឺ​ទីក្រុង Raqqa តែម្ដង ហើយ​ជាងនេះទៅទៀត​គឺ​រុស្សី​ចង់​ដណ្ដើម​កាន់កាប់​អណ្ដូង​ប្រេងកាត និង​ប្រភព​រ៉ែ​ឧស្ម័ន​ដ៏​ចម្បង​ចេញពី​ការគ្រប់គ្រង​របស់ ISIS ឲ្យ​ខាន​តែ​បាន ។

​សូម​ទស្សនា​វីដេអូ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី បើក​វាយប្រហារ​ក្រុម ISIS ខាងក្រោម​៖​

Related