ល្បួងកុមារី​អាយុ​៤​ឆ្នាំ​ យក​ទៅ​​រំលោភ ​​៣​ថ្ងៃក្រោយប៉ូលិស​ អូស.ក បញ្ជូន​ទៅ​តុលាការ

ខេត្តបាត់ដំបង ​៖ កម្លាំង​កងរាជអាវុធហត្ថ ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​កាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​តុលា​នេះ បន្ទាប់​ពី​ត្រូវ​ ឃាត់ខ្លួន​ក្នុង​ករណី​ចាប់បង្ខំ ​រំលោភ​សេព​សន្ថវៈ​​​ កុមារី​ម្នាក់​អាយុ​ទើប​៤​ឆ្នាំ ដែល​បាន​ប្រ​ព្រឹ​​ត្ត​​​ កាលពី​ថ្ងៃ​សៅ​រ៏​ចុង​ស​ប្ដា​ហ៍មុន នៅ​ស្រុក​បាណ​ន់​។

យោង​តាម​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​​ឈ្មោះ​ចេក ទីណា អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់​។

ជន​នេះ​បាន​ចាប់​កុមារី​​ម្នាក់​អាយុ​៤​ឆ្នាំ​យក​ទៅ​រំលោភ​ក្នុង​ព្រៃ​ក្បែរ​មាត់​ស្ទឹង​មួយ​កន្លែង​នៅ​ក្នុងភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ​កញ្ញា លុះ​នៅ​ថ្ងៃ​ទី​០៣​ តុលា ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ទ​ទូល​​បាន​ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​កុមារី​រង​គ្រោះ​។

បើ​តាម​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ចេក ទីណា នេះ​បាន​ល្បូ​ង​ឲ្យ​កុមារី​រង​គ្រោះ​ទៅ​ដងត្រី​នៅ​ក្នុង​ស្ទឹង​សង្កែ​ជាមួយ​ខ្លួន តែ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់ ក៏​ចាប់​ក្មេង​ស្រី​នោះ​រំលោភ​តែ​ម្ដង​។ ប្រភព​ដដែល​បន្ត​ថា ដំបូង​ក្មេង​ស្រី​នោះ​មិន​បាន​និយាយ​អ្វី​ទេ លុះ​ក្រោយមក​ក៏​បែកការ​ណ៍ ដោយសារ​តែ​អាណា​ព្យា​ល​នាង​សង្ស័យ ហើយ​សួរនាំ​ក្មេង​ស្រី​នោះទើប​ទៅ​ប្ដឹង​សមត្ថកិច្ច​​​ឱ្យ​ចាប់ខ្លួន​៕

ល្បួងកុមារី​អាយុ​៤​ឆ្នាំ​ យក​ទៅ​​រំលោភ ​​៣​ថ្ងៃក្រោយប៉ូលិស​ អូស.ក បញ្ជូន​ទៅ​តុលាការ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត