រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស៊ុយអែត​​ មិន​ត្រឹម​តែ​ក្មេង​ហើយ​ស្អាត តែ​ជា​គំរូ​របស់​យុវតី​ទូទាំង​ប្រទេស​​

Aida Hadzialic បាន​ចូល​​បម្រើ​ការ​ឲ្យ​គណបក្ស សង្គម​ប្រជាធិបតេយ្យ​​តាំង​ពី​អាយុ ១៦ ឆ្នាំ និង​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​កាល​ពី​ឆ្នាំ​មុន​នៅ​ពេល​ដែល​មាន​អាយុ​​តែ ២៧ឆ្នាំ ដែល​ជា​រដ្ឋ​មន្ត្រី​​អប់រំ​វ័យ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​ស៊ុយអែត។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស៊ុយអែត​​ មិន​ត្រឹម​តែ​ក្មេង​ហើយ​ស្អាត តែ​ជា​គំរូ​របស់​យុវតី​ទូទាំង​ប្រទេស​​

នៅ​ប្រទេស​ស៊ុយអែត​បច្ចុប្បន្ន Aida Hadzialic ជា​និមិត្តរូប​របស់​យុវវ័យ សមភាព​យេនឌ័រ និង​ជា​អ្នក​ផ្ដល់​ឱកាស​ឲ្យ​គ្រប់​ជាតិ​សាសន៍​ និង​គ្រប់​សាសនា​ទាំង​អស់​។

កើត​ឆ្នាំ ១៩៨៧ នៅ​ទីក្រុង Coca ប្រទេស Bosnia, Aida បាន​ធ្វើ​ដំណើរ​ជាមួយ​គ្រួសារ​ចេញ​ពី Bosnia ទៅ​កាន់​ស៊ុយអែត​នៅ​ពេល​នាង​មាន​អាយុ ៥ ឆ្នាំ​ដើម្បី​គេច​ពី​សង្គ្រាម។

Aida Hadzialic ក្លាយ​ជា​សកម្មជន​របស់​គណបក្ស សង្គម​ប្រជាធិបតេយ្យ​ក្នុង​វ័យ ១៦ ឆ្នាំ។ នាង​បញ្ចប់​ការ​សិក្សា​​ផ្នែក​ច្បាប់​ពី​សាកល​វិទ្យាល័យ Lund។ Hadzialic ធ្លាប់​រក្សា​តំណែង​ជា​អភិបាល​រង​ទី​ក្រុង Halmstad ប្រទេស​ស៊ុយអែត​នៅ​ពេល​មាន​អាយុ​ទើប​តែ ២៣ ឆ្នាំ។

អ្នក​នយោបាយ​ស្រី​ស្រស់​ស្អាត​រូប​នេះ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី Stefan Löfven តែង​តាំង​ជា​រដ្ឋមន្ត្រី​នៅ​ពេល​មាន​អាយុ ២៧ ឆ្នាំ(ខែ តុលា ២០១៤) ដើម្បី​​ទទួល​បន្ទុក​ខាង​​វិស័យ​អប់រំ​ថ្នាក់​មធ្យម​​សិក្សា​និង​មនុស្ស​ពេញ​វ័យ។ មហិច្ឆតា​របស់​នាង​គឺ កសាង​សាលា​រៀន​ផ្សេង​ៗ​របស់​ស៊ុយអែត​ឲ្យ​ក្លាយ​​ជា​មជ្ឈដ្ឋាន​អប់រំ​​ដ៏​ល្អ​បំផុត​​ក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប។​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស៊ុយអែត​​ មិន​ត្រឹម​តែ​ក្មេង​ហើយ​ស្អាត តែ​ជា​គំរូ​របស់​យុវតី​ទូទាំង​ប្រទេស​​

ស្រប​ជាមួយ​នឹង​សមត្ថភាព​ក៏​ដូច​ជា​ទេពកោសល្យ​របស់​ខ្លួន Aida Hadzialic ក៏​ល្បី​ឈ្មោះ​ដោយ​សារ​សម្រស់​ក៏​ដូច​ជា​ការ​តុបតែង​ខ្លួន​របស់​នាង​ផង​ដែរ។ ការ​ស្លៀក​ពាក់​របស់ Aida គឹ​មិន​ខុស​ពី​ស្ត្រី​ទាន់​សម័យ​ណា​ម្នាក់​នោះ​ឡើយ។

នៅ​ពេល​ធ្វើ​ការ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​ជ្រើស​រើស​ម៉ូដ​សំលៀក​បំពាក់​ សុភាព​និង​សមរម្យ ទៅ​តាម​កាលៈទេសៈ។ Aida ចេះ​គួប​ផ្សំ​ម៉ូដ​ខោអាវ​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ស័ក្ដិសម​នឹង​គ្នា​។

សម្រាប់​សំលៀក​បំពាក់​ប្រចាំថ្ងៃ​វិញ Hadzialic ចូល​ចិត្ត​​ម៉ូដ​អាវ​​ក្រៅ​ដែល​មាន​ប្រវែង​ដល់​ជង្គង់។ ការ​ស្លៀក​ពាក់​របស់​មន្ត្រី​រាជការ​​រូប​នេះ​ត្រូវ​​បាន​គេ​សរសើរ​និង ទុក​ជា​គំរូ៕

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស៊ុយអែត​​ មិន​ត្រឹម​តែ​ក្មេង​ហើយ​ស្អាត តែ​ជា​គំរូ​របស់​យុវតី​ទូទាំង​ប្រទេស​​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស៊ុយអែត​​ មិន​ត្រឹម​តែ​ក្មេង​ហើយ​ស្អាត តែ​ជា​គំរូ​របស់​យុវតី​ទូទាំង​ប្រទេស​​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស៊ុយអែត​​ មិន​ត្រឹម​តែ​ក្មេង​ហើយ​ស្អាត តែ​ជា​គំរូ​របស់​យុវតី​ទូទាំង​ប្រទេស​​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស៊ុយអែត​​ មិន​ត្រឹម​តែ​ក្មេង​ហើយ​ស្អាត តែ​ជា​គំរូ​របស់​យុវតី​ទូទាំង​ប្រទេស​​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស៊ុយអែត​​ មិន​ត្រឹម​តែ​ក្មេង​ហើយ​ស្អាត តែ​ជា​គំរូ​របស់​យុវតី​ទូទាំង​ប្រទេស​​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ស៊ុយអែត​​ មិន​ត្រឹម​តែ​ក្មេង​ហើយ​ស្អាត តែ​ជា​គំរូ​របស់​យុវតី​ទូទាំង​ប្រទេស​​

ចុចអាន៖ទឹក​ចិត្ត​គ្រូ​បង្រៀន​ពិការ​ដៃ​ទាំង​ពីរ តែ​ខំ​ផ្ទេរ​វិជ្ជា​ដល់​សិស្ស

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ onislam