ដឹង​ Selena Gomez មាន​រូបសាក់​ប៉ុន្មាន​លើ​ខ្លួន​ហើយ​មាន​ន័យ​អ្វី​ខ្លះ?


ដឹង​ Selena Gomez មាន​រូបសាក់​ប៉ុន្មាន​លើ​ខ្លួន​ហើយ​មាន​ន័យ​អ្វី​ខ្លះ?

កាល​ពី​ចុង​ខែ​មុន​តារា​ចម្រៀង​ស្រី Selena Gomez បាន​បង្ហាញ​រូប​សាក់​ថ្មី​នៅ​លើ​ត្រគាក​ខាង​ឆ្វេង​អំឡុងពេល​​ទៅ​លេង​សមុទ្រ​នៅ​ទីក្រុង Miami ។ ចុះ​ប្រិយមិត្ត​ដឹង​ទេ​ថា​អតីត​មិត្ត​ស្រី​របស់ Justin Bieber រូប​នេះមាន​រូប​សាក់​ប៉ុន្មាន​លើ​ខ្លួន​និង​មាន​ន័យ​អ្វី​ខ្លះ?

 

Selena Gomez មាន​រូប​សាក់​ចំនួន​៦កន្លែង​ដូចជា៖

 

១.រូប​សាក់​អក្សរ​ភ្លេង​នៅ​ក​ដៃ​ខាងស្ដាំ

 

ដឹង​ Selena Gomez មាន​រូបសាក់​ប៉ុន្មាន​លើ​ខ្លួន​ហើយ​មាន​ន័យ​អ្វី​ខ្លះ?

 

នាង​បាន​សាក់​រូប​នេះ​នៅ​ថ្ងៃ​ទី​២២ ខែ កុម្ភៈ ឆ្នាំ ២០១២។ ការ​សាក់​នេះ​បន្ទាប់​​ពី​ Selena បាន​ប្រកាស​ថា នាង​នឹង​សម្រាក​ពី​ចម្រៀង​មួយ​រយៈ​ ដើម្បី​យក​ពេល​ប្រឹងប្រែង​ក្នុង​អាជីព​សម្ដែង។ ហើយ​​វា​ក៏​ជា​សាក់​ដើម្បី​រំឭក​ចំពោះ​នាង​ផង​ដែរ​ថា ចម្រៀង​គឺ​ជា​ផ្នែក​មួយ​នៃ​អាជីព​របស់​នាង​ ទោះ​នាង​កំពុង​ចាប់​អាជីព​ថ្មី​ក៏​ដោយ។

 

២. រូប​សាក់​តួ​លេខ​រ៉ូម៉ាំង​នៅ​ក្រោយ​កញ្ចឹងក

 

ដឹង​ Selena Gomez មាន​រូបសាក់​ប៉ុន្មាន​លើ​ខ្លួន​ហើយ​មាន​ន័យ​អ្វី​ខ្លះ?

 

តួលេខ​រ៉ូម៉ាំង​នៅ​ក្រោយ​កញ្ចឹងក​​របស់​តារា​វ័យ​២៣​ឆ្នាំ​រូប​នេះ ​សរសេរ​ថា “LXXVI” ។ បើ​តាម​វិចិត្រករ​ដែល​សាក់​រូប​នេះ​បាន​និយាយ​ថា៖ “រូប​សាក់​នេះ​ Selena ចង់​រំឭក​គុណ​ដល់​សមាជិក​គ្រួសារ​ម្នាក់​ ដែល​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​​ទៅ​ទៅ​នាង”។​ តួ​លេខ “LXXVI” គឺស្មើ​នឹង​លេខ ៧៦ គាប់​ជួន​​ម្ដាយ​របស់ Selena អ្នក​ស្រី Amanda “Mandy” Teefey ក៏​កើត​ក្រុង​ឆ្នាំ​ ១៩៧៦។

 

៣. សាក់​អក្សរ​ “God Who Strengthens Me” នៅ​ភ្លៅ​ខាង​ស្ដាំ​

 

ដឹង​ Selena Gomez មាន​រូបសាក់​ប៉ុន្មាន​លើ​ខ្លួន​ហើយ​មាន​ន័យ​អ្វី​ខ្លះ?

 

កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​ តុលា ឆ្នាំ ២០១៣ Gomez បាន​បង្ហាញ​សាក់​ថ្មី​នៅ​លើ​ភ្លៅ​ខាង​ស្ដាំ​ដោយ​សរសេរ​ជាលាយលក្ខណ៍​អក្សរ​ថា “God Who Strengthens Me” ។ ម្ចាស់​បទ “Love You Like A Love Song” បាន​ពន្យល់​អត្ថន័យ​នៃ​សាក់​ក្នុង​​កម្មវិធី​មួយ​ថា៖ គឺ​សំដៅ​ទៅ​ព្រះ​យេស៊ូគ្រិស្ត​ ព្រោះនាង​អាច​ធ្វើ​អ្វី​ៗ​បាន​គ្រប់​យ៉ាង​តាមរយៈ​ព្រះ​យេស៊ូគ្រិស្ត​ជា​អ្នក​ផ្ដល់​កម្លាំង”។

 

៤. រូប​សាក់​អក្សរ​អារ៉ាប​នៅ​ចំហៀង​ខ្នង​ខាង​ស្ដាំ​​

 

ដឹង​ Selena Gomez មាន​រូបសាក់​ប៉ុន្មាន​លើ​ខ្លួន​ហើយ​មាន​ន័យ​អ្វី​ខ្លះ?

​​​
តារា​កើត​ក្នុង​រដ្ឋ​ Texas បាន​សាក់​អក្សរ​អារ៉ាប “أحب نفسك أولا ” នៅ​ចំហៀង​ខ្នង​ខាង​ស្ដាំ​នៅ​ថ្ងៃ​​ខែ កក្កដា ឆ្នាំ ២០១៤។ អក្សរ​នេះ​បើ​សរសេរ​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា “love yourself first”។ ចំពោះ​សាក់​មួយ​នេះ​ទំនង​​ជា​​មាន​ទាក់ទង​នៃ​ការ​បែកបាក់​ស្នេហ៍​ជា​មួយ Justin Bieber តិច​តួច​ផង​ដែរ ប៉ុន្តែបើ​តាម​អ្នក​សាក់​រូប​នេះ​នៅ​ហាង​ Bang Bang បាន​ប្រាប់​ E! Online៖ “នាង​គ្រាន់​តែ​ស្រលាញ់​វា​តែ​ប៉ុណ្ណោះ”។

 

៥.​រូប​សាក់​នៅ​ក្បែរ​ត្រចៀក

 

ដឹង​ Selena Gomez មាន​រូបសាក់​ប៉ុន្មាន​លើ​ខ្លួន​ហើយ​មាន​ន័យ​អ្វី​ខ្លះ?

 

ខណៈ​ទៅ​លំហែ​កាយ​នៅ​ទៅ​ទីក្រុង Los Angeles កាល​ពី​ខែ​មិថុនា​ ឆ្នាំ ២០១៥ Selena Gomez បាន​បង្ហាញ​សាក់​ថ្មី​មួយ​ទៀត​នៅ​ត្រចៀក​ខាង​ឆ្វេង។ ចំពោះ​រូប​សាក់​នេះ Selena មិន​បាន​ចេញ​មក​បញ្ជាក់​ថា​ជា​រូប​អ្វី​ហើយ​មាន​ន័យ​អ្វី​ដែរ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​នានា​​នាំ​គ្នា​ពិភាក្សា​ថា រូប​អាច​ជា​អក្សរ G ឬ J។ ប្រសិន​បើវា​ជា​អក្សរ​ G អាច​តំណាង​ឲ្យ​ឈ្មោះ​របស់​នាង Gomez ឬ​ប្អូន​ស្រី​ Gracie តែ​បើ​វា​ជា​អក្សរ​ J អាច​សំដៅ​ទៅ​ Jesus (ព្រះ​យេស៊ូ) ឬ Justin Bieber។

 

៦.សាក់​លើ​ត្រគាក​ខាង​ឆ្វេង

 

ដឹង​ Selena Gomez មាន​រូបសាក់​ប៉ុន្មាន​លើ​ខ្លួន​ហើយ​មាន​ន័យ​អ្វី​ខ្លះ?

​​

Selena បាន​សាក់​សញ្ញា​ Om លើ​ត្រគាក​ខាង​ឆ្វេង។ សញ្ញា​នេះ​​តំណាង​ឲ្យ​សាសនា ហិណ្ឌូ ដែល​គេ​ជឿ​ថា​នឹង​លុប​បំបាត់​ទុក្ខ​កង្វល់​និង​ការ​រំខាន​ទាំង​ឡាយ ៕

 

ចុចអាន៖Selena Gomez ២ថ្ងៃ​៨​ម៉ូដ សុទ្ធ​តែ​សិចស៊ី និង​ទាក់ទាញ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖stealherstyle