រឿង​កុមារ​យក​នាឡិកា​ទៅ​សាលា​ច្រឡំ​គ្រាប់​បែក​​មិន​ទាន់​ចប់​ទេ​ Mohamed​ ​រក​ឃើញ​ធ្លាប់​​ត្រូវព្យួរ​ច្រើន​ដង​​​ហើយ​ ​

រឿង​កុមារ​យក​នាឡិកា​ទៅ​សាលា​ច្រឡំ​គ្រាប់​បែក​​មិន​ទាន់​ចប់​ទេ​ Mohamed​ ​រក​ឃើញ​ធ្លាប់​​ត្រូវព្យួរ​ច្រើន​ដង​​​ហើយ​ ​

អតីត​គ្រូ​ចូល​និវត្តន៍​ពី​សាលា​របស់​កុមារ​ដែល​យក​នាឡិកា​ច្នៃ​ចូល​ក្នុង​ថ្នាក់​រៀន​ និង​មាន​ការ​ច្រឡំ​​ជា​គ្រាប់​បែក​រហូត​ដល់​ចាប់​ខ្លួន​ Ralph Kubiak​ បាន​ឲ្យ​ដឹង​ថា​ Ahmed Mohamed​ តែង​តែ​បង្ក​បញ្ហា​កាល​ពី​មុន។

 

Kubiak​ បាន​ប្រាប់​ដល់​សារព័ត៌មាន​ Dallas Morning News​ ថា៖ “គេ​អាច​ក្លាយ​ជា​ CEO ​ក្រុមហ៊ុន​មួយ​ ឬ​ជា​មេ​ជើង​កាង​បាន”។

 

រឿង​កុមារ​យក​នាឡិកា​ទៅ​សាលា​ច្រឡំ​គ្រាប់​បែក​​មិន​ទាន់​ចប់​ទេ​ Mohamed​ ​រក​ឃើញ​ធ្លាប់​​ត្រូវព្យួរ​ច្រើន​ដង​​​ហើយ​ ​

 

រឿង​កុមារ​យក​នាឡិកា​ទៅ​សាលា​ច្រឡំ​គ្រាប់​បែក​​មិន​ទាន់​ចប់​ទេ​ Mohamed​ ​រក​ឃើញ​ធ្លាប់​​ត្រូវព្យួរ​ច្រើន​ដង​​​ហើយ​ ​

 

Ahmed Mohamed​ ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​គ្រូ​បង្រៀន​នៅ​សាលា​ MacArthur High School ​​ច្រឡំ​ថា​ នាឡិកា​ដែល​កុមារ​រូប​នេះ​ផលិត​គឺ​ជា​គ្រាប់​បែក។ ក្រោយ​ប៉ូលិស​សាក​សួរ​ កុមារ​ស្បែក​ខ្មៅ​ និង​កាន់​សាសនា​អ៊ីស្លាម​រូប​នេះ​ត្រូវ​បាន​ដោះ​លែង​វិញ។ ក្រោយ​ការ​ចាប់​ច្រឡំ​ ទាំង​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូប៉ាម៉ា​ និង​ស្ថាបនិក​ហ្វេសប៊ុក​ Mark Zuckerberg​ ចង់​ហៅ​កុមារ​រូប​នេះ​ទៅ​លេង។ ប៉ុន្តែ​​មក​ដល់​ពេល​នេះ​ គេ​បាន​ឃើញ​ត្រឹម​ក្រុមហ៊ុន​ Microsoft​ ផ្ញើ​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេង​ៗ​ទៅ​ឲ្យ​កុមារ​រូប​នេះ​ និង​​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ពិព័រណ៍​វិទ្យាសាស្ត្រ។

 

ក្រោយ​ការ​ចាប់​ខ្លួន​ Mohamed​ ក៏​ត្រូវ​បាន​សាលា​ព្យួរ​ការ​សិក្សា​ដែរ។ ក្នុង​អំឡុង​ជួប​បញ្ហា​ចម្រូងចម្រាស​នេះ​ ​ឪពុក​របស់​កុមារ​រូប​នេះ​បាន​ប្ដូរ​កូន​របស់​ខ្លួន​ឲ្យ​ទៅ​រៀន​នៅ​សាលា​ផ្សេង។

 

រឿង​កុមារ​យក​នាឡិកា​ទៅ​សាលា​ច្រឡំ​គ្រាប់​បែក​​មិន​ទាន់​ចប់​ទេ​ Mohamed​ ​រក​ឃើញ​ធ្លាប់​​ត្រូវព្យួរ​ច្រើន​ដង​​​ហើយ​ ​

 

រឿង​កុមារ​យក​នាឡិកា​ទៅ​សាលា​ច្រឡំ​គ្រាប់​បែក​​មិន​ទាន់​ចប់​ទេ​ Mohamed​ ​រក​ឃើញ​ធ្លាប់​​ត្រូវព្យួរ​ច្រើន​ដង​​​ហើយ​ ​

 

បញ្ហា​ការ​នាំ​នាឡិកា​ទៅ​សាលា​​បណ្ដាល​ឲ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ កាល​ពី​មុន​ កុមារ​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​ធ្លាប់​ត្រូវ​បាន​ព្យួរ​​​ដោយសារ​យក​តេឡេ​បញ្ជា​ ច្នៃ​ដោយ​ខ្លួន​ឯង​ ទៅ​ចុច​បិទ​ Projector ​កំពុង​បញ្ចាំង​នៅ​ក្នុង​ថ្នាក់។


តាម​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា​ ពេល​កុមារ​រូប​នេះ​ចូល​មក​រៀន​ដំបូង​ ត្រូវ​បាន​បុគ្គលិក​សាលា​ និង​សិស្ស​ជា​ច្រើន​សើច​ចំអក​ដល់​រូប​គេ។ កុមារ​រូប​នេះ​ត្រូវ​បាន​មិត្ត​រួម​ថ្នាក់​ហៅ​ “ISIS boy” ឬ​ “Bacon boy” និង​ត្រូវ​បាន​គ្រូ​ហាម​មិន​ឲ្យ​បួងសួង​ក្នុង​សាលា​ទៀត​ផង។

 

កំណត់​ត្រា​ពី​អាកប្បកិរិយា​របស់​កុមារ​រូប​នេះ​មាន​ការ​លាក់​បាំង​ណាស់។ Mohamed ត្រូវ​បាន​រាយការណ៍​ថា​ ការ​នាំ​នាឡិកា​ច្នៃ​ទៅសាលា​មិន​មែន​ជា​លើក​ទី​មួយ​ទេ។ គេ​ធ្លាប់​នាំ​យក​នាឡិកា​ច្នៃ​របស់​ខ្លួន​ទៅ​សាលា​បួន​ប្រាំ​ដង​ហើយ​កាល​ពី​មុន​ ដោយ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ។

 

មិត្តភ័ក្ដិ​នៃ​គ្រួសារ​របស់​កុមារ​រូប​នេះ​ឲ្យ​ដឹង​ថា​ កុមារ​រូប​នេះ​ធ្លាប់​ត្រូវ​បាន​សាលា​ព្យួរ​ម្ដង​នោះ​ ដោយសារ​​តែ​គេ​បាន​ផ្លុំ​ពពុះ​សាប៊ូ​ក្នុង​បន្ទប់​ទឹក​​ជាមួយ​នឹង​បង​ប្អូន​ជីដូន​មួយ​របស់​គេ។

 

ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ ចៅហ្វាយ​ក្រុង​ Irving ​អ្នក​ស្រី​ Beth Van Duyne​ បាន​អះអាង​ថា​ ការ​​ដាក់​ខ្នោះ​​លើ​កុមារ​រូប​នេះ​ គឺ​ដោយសារ​​គេ​ពុំផ្ដល់​ព័ត៌មាន​ឲ្យ​ចំ​មក​​កាន់​​​​ប៉ូលិស​។

 

“ក្នុង​កិច្ច​សន្ទនា​ជាមួយ​ប៉ូលិស​ Mohamed​ គាត់​ដូច​ជា​មិន​ឆ្លើយ​ឲ្យ​ចំ។ ដូច​ជា​មិន​សម​ទេ​មែន​ទេ? បើ​មិន​សម​មែន​ មក​ពី​ហេតុ​អ្វី?”។ ចៅហ្វាយ​ក្រុង​រូប​នេះ​បាន​បន្ថែម​យ៉ាង​ដូច្នេះ។

 

 

ទន្ទឹម​នឹង​នោះ​ គេ​ក៏​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ កុមារ​រូប​នេះ​យក​នាឡិកា​ច្នៃ​ទៅ​សាលា​ទំនង​ជា​ចង់​ល​លេង​នៅ​សាលា​ជា​សាធារណៈ​ ដោយ​ចង់​ដឹង​ថា​ អាច​ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល​កម្រិត​ណា៕

 

-ចុច​អាន៖  អាថ៌កំបាំង​ត្រូវ​បាន​ទម្លាយ! ទីបំផុត NASA រក​ឃើញ​ទឹក​លើ​ភព​អង្គារ​ហើយ

 

 

ប្រភព៖ dailymail