មកពី​ថៃ​អត់លុយ ធ្វើដំណើរ​ទៅ​ស្រុក កាច់ក​ម៉ូតូ​គេ​រត់​មិន​រួច ជាប់​ខ្នោះ​

បន្ទាយមានជ័យ: ជនសង្ស័យ​ម្នាក់ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ អត់​លុ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​នៅខេត្តព្រៃវែង បែកគំនិត​កាច់ ក​ម៉ូតូ គេ​បានសម្រេច​​តែ​គេច​ពី​កម្លាំង​សមត្ថកិច្ច​ស្រុក​ស្វាយចេក​មិន​រួច ជាប់​ខ្នោះ​តែម្តង​។

​ដែល​ហេតុ​ការបង្ក​ឲ្យ​ភ្ញាក់ផ្អើល នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ តុលា ឆ្នាំ២០១៥ ស្ថិតនៅតាម​វាលស្រែ​ក្នុង ឃុំ​ទ្រាស់ ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ។ ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មានគ្រាប់បែក នៅក្នុង​ដៃ​១ ព្រមទាំង​សម្ភារ​សម្រាប់​កាច់ក ម៉ូតូ​មួយចំនួន​ផងដែរ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​យ៉ាន់ ចាន់នី អាយុ​៣៥ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ចក់ ឃុំ​ចក់ ស្រុក កំពង់ត្របែក ខេត្ដ​ព្រៃវែង ។ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ កាច់ក​យក​មិនបាន​សម្រេច ម៉ាក ហុងដា សេ​១២៥ ស៊េរី​ស៊េរី​ឆ្នាំ២០១៥  ពាក់​ស្លាក​លេខ បន្ទាយ​មាន ជ័យ 1J-8682 ទៅ​វាលស្រែ​នៅ​ឃុំ​ទ្រាស់ ។​

​បន្ទាប់ពី​ម្ចាស់​ជិះ​ចេញពីផ្ទះ ហើយ​ពេលទៅដល់​ស្រែ​ក៏​ទុក​ម៉ូតូ​ចោល ពេល នោះជនសង្ស័យ​ក្រោយ ពី​ចុះ​ពីលើ​ម៉ូតូឌុប រួច​ក៏​ធ្វើទៅ​សកម្មភាព​កាច់ក​ម៉ូតូជនរងគ្រោះ ជិះ​គេច​បាត់ តែម្តង​។​

​ភ្លាមៗ​នោះ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន រួចហើយអធិការនគរបាល ស្រុក​ស្វាយ ចេក ក្រោម​បញ្ជា​ផ្ទា​ល់ពី​សំណាក់​ស្នងការនគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន សហការ ជាមួយនគរបាល ប៉ុស្ដិ៍​ចេញ​ជួយ​អន្ដរា គម​ន៍​ពួនស្ទាក់​តាម​គោលដៅ ទើប​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​វាល ស្រែ​ច្រក​សង្កែ ក្នុងភូមិ​សាស្ដ្រឃុំ​រលួស ភ្លាមៗ​តែម្តង​។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​បាន​សារភាព​ប្របា់ស​ម​ត្ថ​កិច្ច​ថា មុន​ប្រ​ព្រឹ​ត្ដសកម្ម ភាព​បទល្មើស​មួយ​នេះ ខ្លួន​ទើបនឹង​មកពី ប្រទេស​ថៃ ដោយ​ធ្វើ​​ជា​កម្មករ នៅ​ទីនោះ ហើយ​មុន​ចាកចេញ​ពី​ថៃ​មក បាន​លួច​គ្រាប់ បែក​មួយ​គ្រាប់​ពី​ថៅកែ​របស់ខ្លួនហើយក៏ ធ្លាប់ធ្វើ​សកម្មភាព នៅ​ប្រទេស​ថៃ​ផងដែរ​។ ពេល​ចូលដល់​ទឹកដី​ខេត្ដបន្ទាយមានជ័យ ដោយ សារ​តែ​គ្មាន​ប្រាក់​កាក់​សម្រាប់​សោហ៊ុយ​ធ្វើ ដំណើរ​ទៅស្រុកកំណើត​នោះ ក៏​ប្រ​ព្រឹ​ត្ដបទ ល្មើស​នេះ​តែម្ដង ។​

​ពេលនេះ​ជនសង្ស័យ ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បីចាត់ការ​តាម​នីតិវិធី​ច្បាប់​៕N​

មកពី​ថៃ​អត់លុយ ធ្វើដំណើរ​ទៅ​ស្រុក កាច់ក​ម៉ូតូ​គេ​រត់​មិន​រួច ជាប់​ខ្នោះ​
មកពី​ថៃ​អត់លុយ ធ្វើដំណើរ​ទៅ​ស្រុក កាច់ក​ម៉ូតូ​គេ​រត់​មិន​រួច ជាប់​ខ្នោះ​