ក្រុម​គ្រូ​បង្រៀន បា្រ​រព្ធ​ទិ​វា​គ្រូ​បង្រៀន ពិ​ភព​លោក នៅ​លើ​ទី​លាន ប្រ​ជា​ធិ​ប​តេយ្យ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុ​លា ឆ្នាំ​២០១៥​នេះ ក្រុម​គ្រូ​បង្រៀន​ជា​ច្រើន បាន​នាំ​គ្នា​បា្រ​រព្ធ​ទិ​វា​គ្រូ​បង្រៀន​ពិ​ភព​លោក នៅ​លើ​ទី​លាន​ប្រ​ជា​ធិ​ប​តេយ្យ ។ តាម​ការ​ប្រ​កាស​របស់​ស​មា​គម​គ្រូ​បង្រៀន​ឯក​រាជ្យ ដែល​រៀប​ចំ​ពិ​ធីជួប​ជុំ​នេះ​បាន​ឱ្យ​ដឹង​ថា ពិ​ធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោ ល​បំ​ណង គោរ​ពនូ​វតួ​នា​ទី​គ្រូ​បង្រៀន​ដែល​បាន​ផ្តល់​ចំ​ណេះ​ដឹង​ឱ្យ​កូន​ខ្មែរ និង​ដើម្បី​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជ​រដ្ឋា​ភិ​បា​ល​ក​ម្ពុជា និង​សា​ធា​រណ​ជន ។ នៅ​ក្នុង​ពិ​ធី​នេះ ក្រុម​គ្រូ​បង្រៀន​ក៏​បាន​ដាក់​ចេញ​នូវ​ការ​ទាម​ទារ​៣​ចំ​ណុច​ដូច​ជា តម្លើង​ប្រាក់​បៀ​វត្ស​អ​ប្បរ​មា ១,៥​លាន​រៀល ក្នុង​មួយ​ខែ​​ដល់​គ្រូ​បង្រៀន ផ្តល់​សិទ្ធិ​សេ​រី​ភាព ជូន​គ្រូ​បង្រៀន​ឱ្យ​បាន​ពេញ​លេញ និង​បញ្ឈប់​ការ​រើស​អើង នឹង​គ្រូ​បង្រៀន​នូវ​កន្លែង​ការ​ងារ និង​លើក​កំ​ពស់​អំ​ណាច​គ្រូ​បង្រៀន ដើ​ម្បី​កែ​ទម្រង់​វិ​ស័យ​អប់​រំ ។ សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​០២ ខែ​តុ​លា កន្លង​ទៅ សា​លា​រាជ​ធា​នី​ភ្នំ​ពេញ​បាន​អ​នុ​ញ្ញាត​ឱ្យ ស​មា​គ​ម​គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​រៀប​ចំ​ពិ​ធី​នេះ​នៅ លើ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ​ប៉ុ​ន្តែ​អ​នុញ្ញាត​ឱ្យ មាន​អ្នក​ចូល​រួម​តែ​២០០​នាក់​ប៉ុណ្ណោះ មិន​​អនុញ្ញាត​ឱ្យ​ហែ​ក្បួន​ឡើយ៕ ដោយ៖ តារា