ទី​តាំង​ជល់​មាន់​​​ដែល​ល្បីបង្ក្រាប​ញឹក​ញាប់​បាន​បើក​ដំណើរ​ការ​វិញ​ហើយនៅ​គីឡូ​លេខ៦

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​ទី​តាំង​សង្វៀនជល់​មាន់​ និង​អាប៉ោង​ដែល​ធ្លាប់​តែ​បង្ក្រាប​ជា​ញឹក​ញាប់​នៅ​ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូ​លេខ​៦ ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​​​រយៈ​ពេល​ប្រមាណ​ជាង​១​អាទិត្យ​ហើយ ហើយ​ប្រភព​ថា មេ​សង្វៀន​ខាងលើ​នេះ​ជា​អ្នក​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​។

ទី​តាំង​សង្វៀន​នេះ​​​ត្រូវ​បាន​សមត្ថ​កិច្ច​បង្ក្រាប​៣ដង​រួច​មក​ហើយ​ ហើយ​ចេះ​តែ​បន្ត​បើក​លេង​វិញ​រហូត​ គឺ​បើក​លេងនៅក្នុង​ព្រៃ​ចំការ​ពុទ្រា​ដោយ​មាន​អ្នក​យាម​ត្រឹម​ត្រូវ​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព