លើកពេល​ប្រកាស​សាលក្រម​អតីតមន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​ទៅ​ថ្ងៃ​ទី​៣០​ តុលា

រាជធានី​ភ្នំពេញ​ ៖ ​តុលាការក្រុង​នៅ​ថ្ងៃ​ទី​៥​ តុលា ​២០១៥​នេះ​ បាន​បន្ត​សវនាការ​ជម្រះក្តី​មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​ពី​បទ​ក្លែង​ឯកសារ​នាំ​ឈើ​ចេញ​ទៅ​វៀតណាម​ដោយ​ខុសច្បាប់​ដែល​ជនជាប់ចោទ​ឈ្មោះ​តាំង​ សុ​ងី ​ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ​ តែ​ក្រោយ​ពី​សវនាការ​តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ​តុលា​ ​​២០១៥​ខាង​មុខវិញ​។

ជនជាប់ចោទ​លោក តាំង សុខ​ងី ត្រូវ​បាន​តុលាការ​ចោទ​ពីបទ​ ​ក្លែង​ឯកសារ​សាធារណៈ​​​​​ ​​និងត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​ដើម្បី​សួរ​ដេញដោល​ពី​ករណី​នេះ​ក្នុងអំឡុង​ឆ្នាំ​២០១៣​។

ជនជាប់ចោទ​បាន​សារភាព​ថា​ បាន​ទទួល​ឯកសារ​ពី​តំណាង​ក្រុមហ៊ុន​មួយ​ ​តែ​លោក​បាន​ធ្វើ​កំណត់​ទូត​បំបែក​(​ស​ជ​ណ​)​តាម​សំណើ​ក្រុមហ៊ុន​ក្នុង​ការ​នាំ​ឈើប្រណីត​ចេញ ​ប៉ុន្តែ​រឿង​ក្រុមហ៊ុន​លក់​ឯកសារ​យ៉ាងណា​លោក​មិនដឹង​ទេ​។​

រឿង​ក្ដី​នេះ​តុលាការ​បាន​ជំនុំជម្រះ​២​លើក​រួច​មក​ហើយ​ គឺ​នៅ​ថ្ងៃ​ទី​១៧ ​សីហា ២០១៥​ និង​ថ្ងៃ​ទី​៣ កញ្ញា​ ២០១៥ ហើយ​លើក​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ តុលា ​២០១៥នេះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព