មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់ ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​បង្ក្រាបបាន​

ខេត្តកណ្តាល ៖ កម្លាំង​​នគរបាល​ស្រុក​​កៀនស្វាយ បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​​ចំនួន​៦​នាក់ កាលពី​​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៤ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ដី​ឡូត៍​​មួយ​កន្លែង ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់ ១-​ឈ្មោះ​សំ សំណាង ​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ដួង ឃុំ​កំពង់​ស្វាយ ស្រុក​កៀនស្វាយ ២-​ឈ្មោះ​ហ៊ រតនា ​អាយុ​២២​ឆ្នាំ ៣-​ឈ្មោះ​រឿ​ន សា​រិ​ទ្ធ អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ​រស់ សា​រឿ​ន អាយុ​២៧​ឆ្នាំ ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ៥-​ឈ្មោះ​ណេ​ត ណ​ន អាយុ​១៧​ឆ្នាំ និង​៦-​ឈ្មោះ​ឡោ វី​ស៊ី​ឡា អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ។

បន្ទាប់​ពី​ធ្វើការ​ឃាត់​ខ្លួ​ន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ដប​ ​ទុយោដែល​មាន​ម្សៅ​ក្រាម ក្នុង​នោះ​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២ ដាវ​ច្នៃ​មាន​ស្រោម​១ កន្ត្រៃ​១ ម៉ូតូ​៣​គ្រឿង ទូរស័ព្ទ​ដៃ​៧​គ្រឿង កាបូប​២ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​
ចំនួន ។