បាល់​អ៊ីតាលី៖ Fiorentina ឡើងឈរ​កំពូល​តារាង Serie A ក្រោយ​ឈ្នះ ៥ប្រកួត​ជាប់​គ្នា

Fiorentina ផ្តួល Atalanta ដើម្បី​បន្ត​ការ​ឈ្នះជាប់ៗគ្នា ៥ ប្រកួត ឡើងទៅ​ឈរលើ​ជើង​ខ្លាំង Inter Milan ក្នុង​លី​ក​កំពូល​របស់​ប្រទេស​អ៊ីតាលី Serie A។

Fiorentina

កីឡាករ Josip Ilicic នាំ​សំណាង​ឲ្យ Fioentina មួយ​គ្រាប់​មុន នៅ​នាទី​ទី ៦ ដោយ​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ មុន​ពេលដែល​មិត្ត​រួម​ក្រុម​គេ Boja Valero បន្ថែម​មួយគ្រា​ប់​ទៀត នៅក្នុង​តង់​ទី។

កូនក្រុម​លោក Paulo Sousa អតីត​គ្រូបង្វឹក​ក្លិប QPR Swansea និង Leicester គឺ​កីឡាករ Joan Verdu បា​នរក​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត នៅ​ចុង​ម៉ោង​នៃ​ការប្រកួត ខណៈដែល​មិនទាន់មាន​ក្រុម​ណាមួយ​លេង​ឈ្នះ Fiorentina នៅក្នុង​ផ្ទះ​ឡើយ។

ដោយឡែក Inter លេង​ស្មើ​ជាមួយ Sampdoria ធ្លាក់​មកឈរ​លេខ​ពីរ ខណៈដែល AC Milan ចាញ់​យ៉ាង​អាម៉ាស​ក្នុង​ទឹកដី​ខ្លួន ដោយ​ក្លិប Napoli ក្នុង​លទ្ធផល ៤-០។

រីឯ Roma និង Lazio កំពុង​ប្រដេញ​គ្នា​នៅ​លេខ ៣ និង ៤ ក្រោយ​ឈ្នះរៀងៗខ្លួន​នៅ​សប្តាហ៍​នេះ។