លោកអភិបាល ខណ្ឌដង្កោ និងគ្រួសារ កាន់បិណ្ឌវេណទី៨ នៅវត្តធុតង្គចំការដូង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ  ត្រូវនឹងថ្ងៃចន្ទ ទី០៨ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងភរិយា ដោយមានការចូលរួម ពីសំណាក់សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល មន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ បានចូលរួម កាន់បិណ្ឌវេណទី៨ នៅវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើងដែលត្រូវបានប្រជាពលរដ្ឋខ្មែរថែរក្សាទុក តាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ ។ ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពី ការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោម ការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងគ្រួសារ បាននាំយកនូវថវិកា និងសម្ភារៈ ដើម្បីចូលរួមកាន់បិណ្ឌវេណ ទី៣ រួមមាន ៖ អង្ករ ០៦បាវ មី ០៧កេស ទឹកក្រូច ០៨កេស ទឹកសុទ្ធ ០៦កេស ផ្លែឈើ ០២កន្ត្រក បច្ច័យរៀប ជើងបិណ្ឌ ១លានរៀល បច្ច័យកសាង ១លានរៀល ប្រគេនព្រះចៅអធិការ ២ម៉ឺនរៀល និងព្រះសង្ឃ ១៣អង្គ ក្នុង មួយអង្គ ១ម៉ឺនរៀល ៕