មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ នាំអំណោយប្រគល់ ជូនគ្រួសារគ្រូកីឡា

កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជការ អាវុធហត្ថ ខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តី ក្នុងអង្គភាពនាំ អំណោយ សប្បុរសធម៌ ជូនដល់ក្រុម គ្រួសារ លោកគ្រូ កីឡាប្រដាល់ និងជាគ្រូបង្វឹក របស់កងរាជអាវុធហត្ថ អង្គភាព ខេត្តកំពង់ស្ពឺ ។ លោកគ្រូបង្វឹកឈ្មោះ សុខ សុផល ហៅអ៊ីម ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ដោយជំងឺលើសឈាម បណ្តាលឲ្យគាំងបេះដូង នៅផ្ទះក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឲ្យដឹងថា ដោយសារតែ គ្រួសាររបស់សព មានការខ្វៈខាត ផ្នែកជីវភាពខ្លាំង ទើបអង្ភភាព បានយកចិត្ត ទុកប្រម៉ែប្រមូល បាននៅបច្ច័យមួយរួម ទាំងសម្ភារៈ ភេសជ្ជៈ មកឧបត្ថម្ភ ដល់គ្រួសាររបស់ លោកគ្រូ សុខ ផល នាពេលនេះ ។

មេបញ្ជាការបានបន្តទៀតថា ក្នុងនាម លោកតំណាងឲ្យ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សូមចូលរួមដោយ ក្តីសោកស្តាយ និងរំលែកទុក្ខដ៏ ក្រៀមក្រំដល់គ្រួសារសព លោកគ្រូ ដែលជាធនធាន មិនងាយនិងរកបាន ដែលបានផ្តល់ការ ហាត់ពត់លត់ ដល់កងកំលាំងក្នុងអង្គភាព ហើយបានធ្វើឲ្យនាយ និងពលអាវុធហត្ថ ផ្នែកកីឡាប្រដាល់ កងរាជអាវុធហត្ថ បានចេះចាំជាញឹកញាប់ ប្រកួតបានជោគជ័យផងដែរ។

ក្រុមគ្រួសារសពរបស់ លោកគ្រូកីឡា បានថ្លែងនៅក្តីដឹងគុណ យ៉ាងជ្រាលជ្រៅ ដល់មេបញ្ជាការក៏ដូច កងកំលាំងក្នុងអង្គភាពទាំងអស់ បើទោះ បីអំណោយទាំងនេះ មិនបានបំពេញសេចក្តីត្រូវការ តែបានចូលរួមរំលែក ក្នុងពិធីបុណ្យសព៧ថ្ងៃ បានមួយកម្រិតធំ ។

អំណោយដែលបាននាំជូននាថ្ងៃនេះ មានប្រាក់១លានរៀល អង្ករ៤បាវ ទឹកសុទ្ធ៣៥យួរ និង សម្ភារៈជាច្រើនទៀតផងដែរ៕