ក្រុមហ៊ុន AZ ជួយជួសជុល ផ្លូវគ្រួសក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋ នៅឃុំដំបូករូង

-ពលរដ្ឋខេត្តកំពង់ស្ពឺ ដែលត្រូវការរថយន្តសង្រ្គោះបន្ទាន់ សូមទាក់ទង 097 892 80 28 / 097 996 09 08

កំពង់ស្ពឺ ៖ ផ្លូវគ្រួសក្រហមប្រវែង ៣,៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់វត្តដំណាក់ត្រាច ស្ថិតក្នុង ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ ដែលរងការខូចខ្ទេចខ្ទាំខ្លាំងនោះ ត្រូវបានក្រុមហ៊ុន AZ ជួយជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋបានកាន់តែងាយស្រួល ជាពិសេស នៅក្នុងរដូវកាន់បិណ្ឌនេះ តែម្តង ។

លោក ខៀវ វណ្ណា ប្រធានក្រុមប្រឹក្សាឃុំដំបូករូង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ផ្លូវលំមួយខ្សែ តភ្ជាប់ពីផ្លូវជាតិ លេខ៤ មកវត្តដំណាក់ត្រាច មានប្រវែងប្រមាណ ៣.៥០០ម៉ែត្រ ដែលធ្លាប់តែជាផ្លូវមានគ្រលុកធំៗ ពិបាកធ្វើដំ ណើរ ត្រូវបានជួសជុលឡើងវិញ ដោយក្រុមហ៊ុន អេហ្សិត តំណាងឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងឃុំដំបូករូង ទាំងអស់ និងព្រះចៅអធិការវត្តដំណាក់ត្រាច លោក ខៀវ វណ្ណា ពិតជាមានភាពរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុន AZ បានជួសជុលផ្លូវនេះឡើងវិញ ព្រោះជាផ្លូវមួយខ្សែដ៏សំខាន់ សម្រាប់ការធ្វើដំណើរទៅវិញទៅមក ។

នៅក្នុងឱកាសអញ្ជើញទៅកាន់បិណ្ឌវេនទី៧ រួមជាមួយលោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិត ព្រមទាំងបុគ្គ លិក នៅវត្តដំណាក់ត្រាច ស្ថិតក្នុងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការ រងកងទ័ពជើងទឹក និងជាមេបញ្ជាការកងពលតូចលេខ៣១ ឧត្តមនាវីឯក ស្រ៊ុន សារឿន ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន អេហ្សិត ដែលតែងយកចិត្តទុក្ខដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរស់នៅ និងធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៤ ។

ជាពិសេស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មិនត្រឹមតែការជួយជួសជុលផ្លូវលំមួយខ្សែនេះទេ តែក្រុមហ៊ុនបាន ឧបត្ថម្ភសម្ភារៈពេទ្រ និង ប្រេងជាប្រចាំសម្រាប់រថយន្តសង្គ្រោះបន្ទាន់ របស់កងពលតូចលេខ៣១ ដែលនេះជាការ សម្រួលបន្ទុកមួយចំណែករបស់កងពល ក៏ដូចជាប្រជាពលរដ្ឋ ដែលត្រូវប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ដោយ ឥតគិតថ្លៃ ។  

ជាក់ស្ដែងមានលោកយាយម្នាក់ ដែលជាអ្នកជំងឺត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់កងពលតូចលេខ៣១ ជួយ ដឹកទៅមន្ទីរពេទ្យទាន់ពេលវេលា ខណៈដែលលោកយាយមានជំងឺឈឺធ្ងន់ហើយពិបាកក្នុងការរករថយន្តសង្គ្រោះ បន្ទាន់ ។ លោកយាយ បានថ្លែងអំណរគុណ ដល់កងពលតូចលេខ៣១ និងក្រុមហ៊ុន អេហ្សិត ដែលបានសហការ គ្នា ជួយសង្គ្រោះលោកយាយទាន់ពេលវេលា ។

លោកវរៈនាវី គង់ សំអាត បានអំពាវនាវផងដែរថា ក្នុងករណីអាជ្ញាធរ និងប្រជាពលរដ្ឋជួបការលំបាកដូចជា មាន គ្រោះថ្នាក់ចរាចរ ស្រ្ដីឆ្លងទន្លេ និងអ្នកមានជំងឺធ្ងន់ធ្ងរ ត្រូវការរថយន្តសង្គ្រោះបន្ទាន់ សូមទាក់ទងទូរស័ព្ទ 097 892 80 28 និងខ្សែទី 097 996 09 08 ៕

ក្រុមហ៊ុន AZ ជួយជួសជុល ផ្លូវគ្រួសក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋ នៅឃុំដំបូករូង

ក្រុមហ៊ុន AZ ជួយជួសជុល ផ្លូវគ្រួសក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋ នៅឃុំដំបូករូង

ក្រុមហ៊ុន AZ ជួយជួសជុល ផ្លូវគ្រួសក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋ នៅឃុំដំបូករូង

ក្រុមហ៊ុន AZ ជួយជួសជុល ផ្លូវគ្រួសក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋ នៅឃុំដំបូករូង

ក្រុមហ៊ុន AZ ជួយជួសជុល ផ្លូវគ្រួសក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋ នៅឃុំដំបូករូង