លោក ហួន ចន្ទកក្កដា ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍ រដ្ឋបាល

ភ្នំពេញ៖ ប្រជាការពារ និងប្រជាពលរដ្ឋ ជួបសំណេះសំណាល និងបូកសរុបការងារ ភូមិ-ឃុំមានសុវត្ថិភាព សម្រាប់ ត្រីមាសទី៣ ឆ្នាំ២០១៥ នៅឃុំស្តៅកោង និងឃុំស្ពឺ ខ ស្រុកបាភ្នុំ ខេត្តព្រៃវែង នៅថ្ងៃទី០៤ ខែតុលាឆ្នាំ២០១៥ ដោយ លោក ហួន ចន្ទកក្កដា អគ្គធិការរងនៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាលក្រសួងមហាផ្ទៃ រួមដំណើរមាជិកសមាជិការជាច្រើននាក់ទៀតព្រមទាំង លោក ទេព ភារុណ អភិបាលនៃគណអភិបាលស្រុកបាភ្នំ បានអញ្ជើញ ជួប សំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍រដ្ឋបាល ប្រជាការពារ ប្រជាពលរដ្ឋនិងបូក សរុបការងារភូមិឃុំ មានសុវត្ថិភាពសំរាប់ត្រីមាសទី៣ឆ្នាំ២០១៥ឃុំស្ពឺ ខ និង ឃុំស្តៅកោងស្រុក បាភ្នំ ខេត្តព្រៃវែង ក្នុងឱកាស់បុណ្យកាន់បិណ្ឌ បុណ្យភ្ជំបិណ្ឌ ។

បន្ទាប់ពីលោកប្រធានក្រុមប្រឹក្សាឃុំស្ពឺ ខ និងឃុំស្តៅកោង ឡើងអានរបាយការណ៍ស្វាគមន៍រួចមកលោក ហួន ចន្ទកក្កដា បានមានមតិសំណេះសំណាល លើកទឹកចិត្ត នគរបាលប៉ុស្ត៍រដ្ឋបាល និងប្រជាការពារទាំងពីរឃុំខាងលើ ដែលនឹងកំពុងបំពេញភារកិច្ចរបស់ខ្លួន ក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ ។

លោក ហួន ចន្ទកក្កដា មានប្រសាសន៍ថា កម្មវិធីបុណ្យ កាន់បិណ្ឌ និង បុណ្យភ្ជំបិណ្ឌជាកម្មវិធីបុណ្យធំមួយ ក្នុង ចំណោម ពិធីបុណ្យធំៗមួយចំនួនទៀតរបស់ខ្មែរដែលប្រជាពលរដ្ឋ និងពុទ្ធបរិស័ទតែងប្រារពធ្វើជារៀងរហូតមក ដូចនេះបង ប្អូនប្រជាពលរដ្ឋប្រាដកជាមកជួបជុំ ឪពុកម្តាយយាតា និងក្រុមគ្រួសារគ្រប់ៗគ្នា ដូច្នេះដើម្បីសុខ សុវត្តិភាព ជូនពួកគាត់ កម្លាំងនគរបាល ប៉ុស្ត៍រដ្ឋបាលក៍ដូចជាប្រជាការពារទាំងពីរ ឃុំខាងលើត្រូវយកចិត្តទុកដាក់ ការពារជូនប្រជាពលរដ្ឋក្នុងឱ កាន់បិណ្ឌនេះឲ្យបានល្អប្រសើរលោក ហួន ចន្ទកក្កដា បានណែនាំដល់ កម្លាំង នគរបាល ក៏ដូចជាប្រជាការពារ និងជម្រាបជូនប្រជាពលរដ្ឋដែលបានចូលរួមពីគោលនយោបាយភូមិ-ឃុំ មាន សុវត្ថិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជាទាំង៩ ចំណុច ដែលត្រូវលុបបំបាត់ឲ្យបានល្អ ។

ចុងបញ្ចប់លោក ហួន ចន្ទកក្កដា និងអ្នករួមដំណើរក៏ជូនសម្ភារ:ថវិកាមួយចំនួនរបស់លោក ព្រុំ សុខា ដល់ ក្រុមប្រឹក្សា ឃុំស្ពឺ ខ និងឃុំស្តៅកោង ព្រមទាំងនគរបាលប៉ុស្ត៍រដ្ឋបាល និងប្រជាការពារចំនួន១០៥នាក់ ម្នាក់ទទួល បានម៉ឺន១០កញ្ចប់ថវិកា ២ម៉ីនរៀល ។ ហើយនៅព្រឹកថ្ងៃដដែលលោក ហួន ចន្ទកក្កដា អនុប្រធាក្រុមការ ងារ គណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនឃុំស្ពឺ ខ និងឃុំស្តៅកោង បាននាំយកអំណោយរបស់លោក ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំទៅដល់ សមាជិក សមាជិការបស់គណបក្សចំនួន១០គ្រួសារ ក្នុងនោះ១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួ ទឹកត្រី១យួ ម៉ី១កេស ថវិកា៥ម៉ឺនរៀល ឧបត្ថម្ភគ្រួសារអនុភូមិ មរណភាព១គ្រួសារទទួលបាន អង្ករ៣០ គីឡូក្រាម ម៉ី១កេស ថវិកា១០ម៉ឺនរៀល និងបានបន្តដំណើរនាំយកបច្ច័យទៅប្រគេនព្រះសង្ឃនៅវត្តធ្លកមង្គល ចំនួន១០ ម៉ឺនរៀល និងម៉ី២កេស ៕

លោក ហួន ចន្ទកក្កដា ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍ រដ្ឋបាល

លោក ហួន ចន្ទកក្កដា ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍ រដ្ឋបាល

លោក ហួន ចន្ទកក្កដា ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍ រដ្ឋបាល

លោក ហួន ចន្ទកក្កដា ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍ រដ្ឋបាល