នគរបាល ចរាចរណ៍ ខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការ ណែនាំដល់ម្ចាស់ យានយន្តស្វែង យល់ពីច្បាប់ និងការគោរពច្បាប់ចរាចរ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥នេះ កម្លាំងការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ជាច្រើននាក់ បានចុះធ្វើការ ណែនាំ ដល់ម្ចាស់យានយន្ត គ្រប់ប្រភេទ ដែលបើកបរលើដងផ្លូវ ឲ្យពីការគោរព ច្បាប់ចរាចរណ៍ នៅតាមផ្លូវសាធារណៈ និងតាមបែនរថយន្តតាក់ស៊ី តាមចំណុច ស្ថានីយ៍ចត រថយន្តគ្រប់ប្រភេទ ។

លោក សន គឹមសួរគ៌ នាយការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបញ្ជាពី សំណាក់ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត តែងតែយកចិត្តទុក ដាក់ខ្ពស់ពីសុវត្ថិភាព របស់ប្រជាពលរដ្ឋនោះ លោកបានឲ្យកម្លាំងរបស់លោក ចេញ ប្រតិបត្តិការ ផ្សព្វផ្សាយបញ្ហានេះ ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះ រហូតដល់ប្រជាពលរដ្ឋធ្វើដំណើរ ទៅកាន់ស្រុកកំណើតអស់ទើបបញ្ចប់ ។

លោកបានទៀតបន្ត ការត្រួតពិនិត្យនេះ ក្នុងគោលបំណង ដើម្បីទប់ស្កាត់នូវ គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលកើតមានឡើង ជាយថា ហេតុចំពោះអ្នកដំណើរ ទាំងឡាយទាំងពួង ក៏ដូចជា អ្នកបើកបររថយន្តផងដែរ ជាពិសេស ផ្តោតសំខាន់ ទៅលើការផ្ទុកអ្នកដំណើរ ហួសចំណុះ និងដាក់មនុស្សឲ្យ អង្គុយលើដំបូល និងដាក់ឥវ៉ាន់សំពីងសំពោង ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

លោកបានសំណូមពរ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរ ដើម្បីការពារសុវត្ថិភាព របស់ខ្លួន និងជៀសឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ៕