អតីតនិស្សិត South-East Asia សរសេរលិខិតសុំទោស សម្តេចក្រឡាហោម ស ខេង

ភ្នំពេញ ៖ អតីតនិស្សិត South-East Asia តៅ សារឿន នៅខេត្តសៀមរាប បានសម្តែងនូវវិប្បដិសារីសោកស្តាយ រកអ្វីប្រៀបផ្ទឹមពុំបាន នូវកំហុសខុសឆ្គង ដោយសារតែគិតខ្លី បានលំអោនកាយពីចម្ងាយ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ សុំការសន្តោសប្រោសប្រណី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុគ្រោះលើកលែងនូវកំហុសខុសឆ្គងដ៏ធ្ងន់ធ្ងរចំពោះរូបលោក ដែលនៅក្មេងខ្ចីខាងចំណេះដឹង នៅឡើយ ។

នៅក្នុងលិខិត របស់អតីតនិស្សិតរូបនោះបានសរសេរថា «ខ្ញុំបាទ ពិតជាបានយកគណនី ស្តីពីការចែកសញ្ញាបត្រ ពិតប្រាកដមែន ។ អ្វីដែលខ្ញុំបានសរសេរ គឺជាទង្វើដែលខ្វះការពិចារណា និងភាពឆេវឆាវរបស់ខ្ញុំ ដោយជាក់ស្តែង ខ្ញុំបាទពុំមានចេតនា ប្រពឹត្តិនូវអំពើដូចការសរសេរឡើយ»។ (សូមអានលិខិតខាងក្រោម)

សូមជំរាបថា ជនសង្ស័យម្នាក់ជាអតីតនិស្សិត រៀននៅសកលវិទ្យាល័យ South-East Asia ត្រូវបានកម្លាំងនគរ បាល ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធគំរាមបោក គ្រប់ បែកសម្លាប់ សម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធ Facebook។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង ១២៖០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ អតីតនិស្សិត រៀននៅសាកល វិទ្យាល័យ South-East Asia រូបនេះបាន Comment នៅក្នុងទំព័រ Facebook (Savoeun Rao) របស់ខ្លួន ដោយ សរសេរថា «ចាំសម្ដេចមកដល់នាំគ្នា ដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាម្ដង»៕

អតីតនិស្សិត South-East Asia សរសេរលិខិតសុំទោស សម្តេចក្រឡាហោម ស ខេង