បេ​ក​ខាំ មិន​ឱ្យ​កូនស្រី​កាត់សក់​តាំងពី​កើត​រហូត​ដុះ​វែង​ដល់​ជង្គង់

ដេ​វី​ដ បេ​ក​ខាំ ជា​កីឡាករ​ល្បី​នៅ​លើ​ពិភពលោក មិន​យល់ព្រម​ឱ្យ​កូនស្រី ហា​ព័រ សេ​វ៉េ​ន កាត់សក់​ចាប់តាំងពី​នាង​កើត ។

បច្ចុប្បន្ន​ក្មេង​ស្រី ហា​ព័រ សេ​វ៉េ​ន អាយុ​៤​ឆ្នាំ មិន​ធា្ល​ប់​កាត់សក់​សូ​ម្បី​តែ​១​លើក តាម​បម្រាម​របស់​បេ​ក​ខាំ រហូត​សក់​ដុះ​វែង​ដល់​ជង្គង់ ។ ជា​ចុង​ក្រោយ​អតីត​កីឡាករ​បាល់ទាត់​អាយុ​៤០​ឆ្នាំ  រូប​នេះ​បញ្ជាក់​ថា នឹង​ឱ្យ​កូនស្រី​ទុក​សក់​វែង​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ដេ​វី​ដ បេ​ក​ខាំ បាន​បង្ហើប​ឱ្យ​ដឹង​តាម​ប្រព័ន្ធ Yahoo! Style ថា ៖«​កាលពី​ឆ្នាំ​មុន ប្រពន្ធ​ខ្ញុំ​ប្រាប់​ថា យើង​គួរ​កាត់សក់​កូនស្រី​ហា​ព័រ ចេញ​ម្ដង ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា ហាម​ប៉ះពាល់​សក់​កូនស្រី​ដាច់ខាត ទើប​សក់​នាង​ពេល​នេះ​ដុះ​វែង​ត្រឹម​ជង្គង់​» ។

ចំណែក​កូនប្រុស​៣​នាក់​ទៀត​របស់​បេ​ក​ខាំ ចាប់ផ្ដើម​ធំ​ពេញវ័យ ដោយ​ប្រ៊ូ​ក​លី​ន ជា​កូនច្បង​មាន​អាយុ​១៦​ឆ្នាំ រ៉ូ​ម៉េ​អូ កូន​ទី​២ មាន​អាយុ​១៣​ឆ្នាំ និង​គ្រូ​ស ជា​កូន​ទី​៣ អាយុ​១០​ឆ្នាំ ។ បេ​ក​ខាំ បញ្ជាក់​ថា ៖«​ធាតុ​ពិត​ខ្ញុំ​មាន​ភាព​តឹង​រ៉ឹង​លើ​កូនប្រុស​ច្រើន​ជាង​កូនស្រី​ហា​ព័រ ទើប​មិន​សម្រប​តាម​ចិត្ត​ប្រពន្ធ​»៕