បុរស​ម្នាក់​សុខ​ចិត្ត​លួច​​​ឡានដើម្បី​ចូល​គុក​ ​គេច​មុខ​ពី​ប្រពន្ធ​

បុរស​ម្នាក់​សុខ​ចិត្ត​លួច​​​ឡានដើម្បី​ចូល​គុក​ ​គេច​មុខ​ពី​ប្រពន្ធ​

បុរស​​​ម្នាក់​​បាន​សារភាព​​ថា​​​ខ្លួន​​​បាន​​​ប្រព្រឹត្ត​បទ​ល្មើស​​​​​លួច​ឡាន​ ដើម្បី​​ឲ្យ​ជាប់​ទោស​​នៅ​ក្នុង​ពន្ធនាគារ ​អាច​គេច​​​​មុខ​ពី​​ប្រពន្ធ​​​។

 

បុរស​ម្នាក់​សុខ​ចិត្ត​លួច​​​ឡានដើម្បី​ចូល​គុក​ ​គេច​មុខ​ពី​ប្រពន្ធ​

លោក Hayden Vandiver ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទលួចឡាន

 
តាម​សារព័ត៌មាន​ WNCN បាន​ឲ្យ​ដឹង​ថា​បុរស​​​ជា​ចោរ​លួច​ឡាន​ខាង​លើ​មាន​ឈ្មោះ​​ថា​ Hayden Vandiver អាយុ​៥១​ឆ្នាំ​ មក​ពី​រដ្ឋ​ Tennessee សហរដ្ឋអាមេរិក។ លោក​ Vandiver ​បាន​​​ប្រាប់​ទៅ​សារព័ត៌មាន​ថា​ខ្លួន​បាន​​ទៅ​លួច​គាស់​យក​​ឡាន​​​សណ្ដោង​មួយ​គ្រឿង​របស់​ថៅ​កែ​​នៅ​កន្លែង​ធ្វើ​ការ​ចាស់​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​​ចុង​ខែ​កញ្ញា​​កន្លង​ទៅ។

 

​លោក Vandiver បាន​បន្ត​ទៀត​ថា​លោក​​បាន​​ញៀន​ថ្នាំ ​រួច​​​ប្រព្រឹត្ត​បទ​ល្មើស​​ដូច​ខាង​លើ​ និង​បាន​​​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​នៅ​កន្លែង​​ធ្វើ​ការ​ចាស់​ផង។ នេះ​គឺ​មិន​មែន​​​ត្រឹម​​តែ​ចង់​ធ្វើ​បាប​ថៅ​កែ​ដែល​​ខ្លួន​​ស្អប់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អ្វី​ពិសេស​ជាង​នេះ​ទៀត​គឺ​​​បុរស​នេះ​ចង់​​ជាប់​ទោស ហើយ​មិនចាំ​បាច់​ជួប​មុខ​​ប្រពន្ធ​​ទៀត។

 

បុរស​ម្នាក់​សុខ​ចិត្ត​លួច​​​ឡានដើម្បី​ចូល​គុក​ ​គេច​មុខ​ពី​ប្រពន្ធ​

សកម្មភាព​លួចឡានដែលត្រូវ​កាម៉េរាថតបាន

 
“នាង​ (ភរិយា)​ នឹង​សំណាង​អាក្រក់​ហើយ​។ នាង​ដឹង​ថា​​ខ្ញុំ​ធ្វើ​បែប​នេះ​ដើម្បី​គេច​មុខ​ចេញ​ពី​នាង។ ចំណែក​ថៅ​កែ​​របស់​ខ្ញុំ​នឹង​មក​រក​ខ្ញុំ​ គាត់​នៅ​មិន​ស្ងៀម​ទេ ខ្ញុំ​ចូលចិត្ត​​​ឃើញ​បែប​នេះ”។ នេះ​ជា​សម្ដី​របស់​លោក​ Vandiver ប្រាប់​ទៅ​សារព័ត៌មាន។

 

យ៉ាង​ណា​ក្ដី បុរស​រូប​នេះ​មិន​បាន​បញ្ជាក់​ច្បាស់​នោះ​ទេ​ថា​ហេតុអ្វី​បាន​ចង់​គេច​មុខ​ពី​ប្រពន្ធ​ដល់​ថ្នាក់​ហ៊ាន​ជាប់​គុក​យ៉ាង​ដូច្នេះ។ សកម្មភាព​បទ​ល្មើស​​​​​​របស់​លោក​ ត្រូវ​កាមេរ៉ា​ថត​ជាប់ ដោយ​បង្ហាញ​ថា​លោក​​បាន​លួច​ឡាន​សណ្ដោង​​ Dodge 2500 ​​​​​និង​រទេះ​សណ្ដោង​ពី​ក្រោយ​​តម្លៃ​សរុប​ ៦​ម៉ឺន​ដុល្លារ​អាមេរិក។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​​ក្នុង​ស្ថាន​ភាព​ញៀន លួច​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯក​ជន៕​​​​

 

ចុចអាន៖ បុរស​ម្នាក់ ជាប់​​កំណត់ត្រា​ពិភពលោក​ ក្រោយ​បិទ​មុខ​ដើរ​លើ​ខ្សែ​ពួរ​ ចន្លោះ​អគារ​កប់​ពពក

ចុចអាន៖ មេ​ជ្រូក​​កម្សត់​ ឈប់​ឯកា​​ដោយ​សារ​​មាន់​គក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror