ក្រុមហ៊ុន Fuji Xerox Asia Pacific ពង្រីក​ប្រតិបត្តិការ​លក់​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា


ក្រុមហ៊ុន Fuji Xerox Asia Pacific ពង្រីក​ប្រតិបត្តិការ​លក់​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា

ក្រុមហ៊ុន Fuji Xerox Asia Pacific Pte Ltd បាន​ប្រកាស​អំពីការ​បង្កើត​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​ផ្ទាល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​សម្ភារៈ​ការិយាល័យ​ដំបូង​គេ​បំផុត​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ទីផ្សារ​កំពុង​លេចធ្លោ​មួយ​ក្នុង​តម្រូវការ​ផ្នែក​ការិយាល័យ​ជាពិសេស​គឺ​ម៉ាស៊ីន​ព្រីនធ័រ​មាន​មុខងារ​ច្រើន និង​ដំណោះ​ស្រាយផ្នែកឯកសារផ្សេងៗទៀត។ សាខា​របស់​ក្រុមហ៊ុន Fuji Xerox Asia Pacific Pte Ltd​ ក្នុង​ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ០១ខែ​តុលា​ខាង​មុខ​នេះ។

 

ក្រុមហ៊ុន Fuji Xerox Asia Pacific ពង្រីក​ប្រតិបត្តិការ​លក់​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា

 

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Fuji Xerox កំពុង​ផ្គត់ផ្គង់​ម៉ាស៊ីន​ព្រីនធ័រ​មាន​មុខងារ​ច្រីន​មក​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​ចែកចាយ​ក្នុង​ស្រុក តាម​រយៈ​ក្រុមហ៊ុន Fuji Xerox ប្រចាំ​នៅ​ប្រទេស​វៀតណាម។ ជាមួយ​សាខា​ថ្មី​របស់​ខ្លួន​ក្រុមហ៊ុន Fuji Xerox​ នៅ​តែ​បន្ត​ផ្គត់​ផ្គង់​ដល់​អ្នក​ចែកចាយ​ក្នុង​ស្រុក​នូវ​ប្រតិបត្តិការ​លក់ និង​សេវាកម្ម​ទាក់ទង​នឹង​ម៉ាស៊ីន​ព្រីនធ័រ។ សាខា​នឹង​គ្រប់គ្រង​ការ​លក់​ដោយ​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុមហ៊ុន​បរទេស ដែល​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​ការ​បោះពុម្ព ហើយ​ក៏​នឹង​ផ្ដល់​ការ​លក់ និង​សេវាកម្ម​ដោយ​ផ្ទាល់​ដល់​ក្រុមហ៊ុន​ទាំង​នោះ សម្រាប់​ដំណោះ​ស្រាយ​នានា​ក្នុង​អាជីវកម្ម។

 

ជាមួយ​នឹង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ឆ្នាំ ២០១៥ កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​រហូត​ដល់ ៤,៧ ភាគរយ​ក្នុង​ឆ្នាំ ២០១៥ ហើយ​តាម​ការ​ព្យាករណ៍​នឹង​កើន​លើស​ពី ៣,៣Note1ភាគរយ សម្រាប់​ថ្នាក់​សាកលលោក។ ក្នុង​នាម​ជា​សមាជិក​មួយ​របស់​អាស៊ាន ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើន​ឡើង ដូច្នេះ​ក្រុមហ៊ុន Fuji Xerox មាន​គោល​បំណង​ចាប់​យក​ឱកាស​នេះ​ ដោយ​បង្កើត​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

ដើម្បី​ស្វែង​យល់​ពី​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា និង​ដើម្បី​បង្កើត​សាខា​ថ្មី​ឡើង​ក្រុមហ៊ុន Fuji Xerox ប្រតិបត្តិការ​លក់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្រុមហ៊ុន Fuji Xerox​ បាន​ចាប់​ផ្ដើម​បង្កើត​ក្រុម​ការងារ​តាំង​ពី​ឆ្នាំ ២០១៤មក។ ដោយ​មាន​អត្រា​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ជា​មធ្យម ៧,៦៨Note 2​ ភាគរយ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤ដល់​ឆ្នាំ ២០១៤ ប្រទេស​កម្ពុជា​មាន​បទពិសោធន៍​ក្នុង​ដំណើរការ​សេដ្ឋកិច្ច ហើយ​រំពឹង​ថា​មាន​ការ​ហូរ​ចូល​ការ​វិនិយោគ​ទុន​នៃ​ក្រុមហ៊ុន​បរទេស​កាន់​តែ​ច្រើន​ឡើង​ចូល​មក​ក្នុង​ប្រទេស។

 

ជាមួយ​នឹង​សាខា​លក់​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Fuji Xerox ត្រៀម​ខ្លួន​កាន់​តែ​ប្រសើរ​ក្នុង​ការ​ផ្តល់​ជូន​ប្រកប​ដោយ​គុណភាព​ខ្ពស់​ទៅ​ដល់​ក្រុមហ៊ុន​បរទេស​ដែល​ត្រូវការ​សេវាកម្ម​ស្រដៀង​គ្នា​នេះ​ពី​ប្រទេស​ដើម​របស់​ពួកគេ​។ ទន្ទឹម​នេះ​ដែរ​សម្រាប់​បំពេញ​តម្រូវ​ការ​របស់​ស្ថាប័ន​ជាតិ និង​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

 

លោក​ Masashi Honda ដែល​ជា​ប្រធាន​ក្រុមហ៊ុន Fuji Xerox Asia Pacific Pte Ltd​ បាន​មាន​ប្រសាសន៍​ថា “អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​យើង​បាន​បង្កើន​សេវាកម្ម​របស់​អ្នក​ចែកចាយ​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​សកម្ម​តាម​រយៈ​ប្រតិបត្តិការ​ពី​ប្រទេស​វៀតណាម។ ឥឡូវ​នេះ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន Fuji Xerox​ បង្កើត​វត្តមាន​ផ្ទាល់​ក្នុង​ប្រទេស​ដែល​មាន​សក្ដានុពល​ភាព​ដើម្បី​បម្រើ​ដល់​អតិថិជន​របស់​យើង​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត។ ការ​បើក​ប្រតិបត្តិការ​លក់​ដោយ​ផ្ទាល់​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា​នឹង​ជួយ​សម្រួល​ឱ្យ​យើង​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល និង​ផ្ដល់​ដំណោះ​ស្រាយ​ជាច្រើន​បែប​កាន់​តែ​ល្អ​ប្រសើរ​នូវ​គុណ​តម្លៃ​ដល់​អតិថិជន​របស់​យើង ដែល​នេះ​ជា​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Fuji Xerox Asia Pacific​ ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតិថិជន​ជា​ធំ​សម្រាប់​អាជីវកម្ម​របស់​យើង”។

 

ការ​បង្កើត​សាខា​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​សញ្ញាណ​នៃ​ការ​ពង្រីក​ការ​លក់​ក្នុង​តំបន់​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន Fuji Xerox​ ដោយ​នាំ​មក​ជាមួយ​នឹង​បទពិសោធន៍​និង​ជំនាញ​ក្នុង​វិស័យ​ម៉ាស៊ីន​ព្រីនធ័រ​មាន​មុខងារ​ច្រីន និង​កម្មវិធី​គ្រប់គ្រង​ឯកសារ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

 

អំពី​ក្រុមហ៊ុន Fuji Xerox Co., Ltd.
ក្រុមហ៊ុន Fuji Xerox Co., Ltd. បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦២ និង​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​វិស័យ​ម៉ាស៊ីន​ព្រីនធ័រ និង​សេវា​ប្រាស្រ័យ​ទាក់ទង ដែល​ផ្ដល់​ដំណោះស្រាយ​និង​សេវាកម្ម​ជូន​អតិថិជន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​អាជីវកម្ម​របស់​ពួកគេ។ ដំណោះស្រាយ​និង​សេវាកម្ម​ជា​គន្លឹះ​របស់​យើង គឺ​ម៉ាស៊ីន​បោះពុម្ព ម៉ាស៊ីន​ព្រីនធ័រ​មាន​មុខងារ​ច្រើន​លំដាប់​ថ្នាក់​ពិភពលោក​ដែល​យើង​បាន​អភិវឌ្ឍន៍ និង​ផលិត​សម្រាប់​ការ​ចែកចាយ​ទូទាំង​ពិភពលោក។

 

ជាមួយ​នឹង​កម្មវិធី​គ្រប់គ្រង​ឯកសារ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អាច​ប្រើប្រាស់​ជាមួយ​នឹង​ទូរសព្ទ​ចល័ត​ក្រុមហ៊ុន Fuji Xerox បាន​កសាង​បរិយាកាស​ប្រាស្រ័យ​ទាក់ទង​ដែល​ជួយ​ឱ្យ​អតិថិជន​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា ញ៉ាំង​ឱ្យ​អតិថិជន​អាច​ចែក​រំលែក​នូវ​គុណ​តម្លៃ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ពួកគេ។

 

ក្រុមហ៊ុន Fuji Xerox មាន​សម្ព័ន្ធ​អាជីវកម្ម ៧៥% ទល់​នឹង ២៥% រវាង​ក្រុមហ៊ុន FUJIFILM និង​ភ្នាក់ងារ​លក់​ដោយ​ផ្ទាល់​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន និង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដូចជា​ប្រទេស​ចិន​ជា​ដើម។ យើង​មាន​បុគ្គលិក​ប្រហែល ៤៥ ០០០ នាក់​ទូទាំង​ពិភពលោក ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម/បុត្រ​សម្ព័ន្ធ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាង ៨០ កន្លែង ៕

 

សម្រាប់​ព័ត៌មាន​បន្ថែម​របស់​ក្រុមហ៊ុន Fuji Xerox សូម​ចូល​ទៅ​គេហទំព័រ www.fujixerox.com

 

អត្ថបទ៖ ពាណិជ្ជកម្ម