ប្រជាពលរដ្ឋ​សហគមន៍ ឡ​ពាង ដាក់​ញត្តិ នៅ​សភាពាណិជ្ជកម្ម​ចិន​

ភ្នំពេញ: ​ប្រជាពលរដ្ឋ​សហគមន៍​ឡ​ពាង ដែលមាន​ជម្លោះដីធ្លី​ដ៏រ​រាំ​រ៉ៃ​ជាមួយ​ក្រុមហ៊ុន KDC របស់លោក​ស្រី ជា ខេង បាននាំគ្នា មក​ដាក់​ញ្ញត្តិ នៅ​សភាពាណិជ្ជកម្ម​ចិន ដែលមាន​ទីតាំងនៅ​ជិត​វិហារ​ចាម នៅ​តំបន់​បឹងកក់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​នេះ​។​
 គោលបំណង​នៃ​ការដាក់​ញត្តិ​នោះ ដើម្បី​ឲ្យ​សភាពាណិជ្ជកម្ម​ចិន ប្រាប់​ទៅ​អ្នកវិនិយោគ​ចិន កុំ​ឲ្យ​ទិញ​ដី​ពី​ក្រុមហ៊ុន KDC​។ ប៉ុន្តែ​ញ្ញត្តិ​របស់​ប្រជាពលរដ្ឋ មិនត្រូវ​បាន​គេ​ទទួលយក​នោះទេ​។​

​អ្នកស្រី អ៊ុំ សុ​ភី តំណាង​សហគមន៍​ឡ​ពាង បាន​ឲ្យ​ដឹងថា ពួកគាត់​បានដាក់​ញ្ញត្តិ​ទៅ​សភាពាណិជ្ជកម្ម​ចិន ប៉ុន្តែ​គេ​មិន​ទទួលយក ដោយ​គេ​ថា មិនមែនជា​សមត្ថកិច្ច​របស់គេ ហើយ​មូលហេតុ ដែល​ពួកគាត់​ដាក់​ញ្ញត្តិ​នេះ ដោយសារតែ​ខាង​មាន​អ្នកវិនិយោគ​ចិន​ទៅ​ទិញ​ដី​ពី​ក្រុមហ៊ុន KDC ដែល​កំពុង​តែមាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​ឡ​ពាង ដោះស្រាយ​មិនទាន់​ចប់សព្វគ្រប់​។​

​អ្នកស្រី​បន្តថា នៅពេល​ខាងមុខនេះ ប្រជាពលរដ្ឋ​សហគមន៍​ឡ​ពាង នឹងធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​ការ​រំ​ល​លោភ​បំពាន​យក​ដីធ្លី​ប្រជា​ពលរ​រដ្ឋ​ពី​សំណាក់​ក​ក្រុមហ៊ុន  KDC របស់លោក​ស្រី ជា ខេង​។
 
​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក៏បាន​រិះគន់​ទៅលើ​លោក ​អេង ឆៃអ៊ាង ប្រធាន​គណៈ​កម្ម ការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា (​គណៈកម្មការ​ទី​១) នៃ​រដ្ឋសភា ដែល​មិន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដោយ​រយៈពេល​ជិត​ ២​ឆ្នាំ​មកហើយ នៅ​ស្ងាត់ឈឹង​ ជុំវិញជម្លោះដីធ្លីនោះ៕​