កម្ម​ករ ៥០០​នាក់ ហែ​ក្បួន​ទៅ​សា​ខា​ធំ សុំ​អន្ត​រា​គ​មន៍​បន្ទាប់​ពី​គ្មាន​ដំ​ណោះ​ស្រាយ​ពី​មន្ទីរ​ការ​​ងារខេត្ត​តា​កែវ

តាកែវ៖ ក្រោយ​ពី​មិន​បាន​ទ​ទួល ជោគ​ជ័យ​សុំ​កិច្ច​អន្ត​រាគ​មន៍ ពី​មន្ទីរ​ការ​ងារ និង​អ​ភិ​បាល​ខេត្ត​តា​កែវ រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុ​លា ឆ្នាំ​២០​១៥ ក្រុម​កម្ម​ករ​ជាង​៥០០​នាក់ បាន​នាំ​គ្នា​ហែ​ក្បួន សុំ​ដំ​ណោះ​ស្រាយ​ពី​សា​ខា​ធំ វិញ​ម្តង​ ក្នុង​នោះ​អា​ជ្ញា​ធរ​មាន​ស​ម​ត្ថ​កិច្ច ជា​ច្រើន​នាក់​បាន​ត្រៀម​បំ​រុង រថ​យន្ត​បាញ់​ទឹក​ជា​ច្រើន​គ្រឿង ដើ​ម្បី​បាញ់​បំ​បែក​ក្រុម​កម្ម​ករ។ លោក ទួន សារ៉ែន មន្រ្តី​ស​ហ​ជី​ពចល​នា​ក​ម្ម​ករ បាន​មាន​ប្រ​សា​សន៍​ថា មក​ដល់​ម៉ោង​ប្រ​មាណ​ជា ១១​ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុ​​លា​នេះ ក​ម្ម​ករ​កំ​ពុង​តែ​នៅ​មុខ​សា​ខា​ធំ នៅ​ភូមិ​ធ្នុង​រ​កា​លើង ឃុំ​លាយ​បូក ស្រុក​ដូន​កែវ ដើ​ម្បី​រង់​ចាំ​ដំ​ណោះ​ស្រាយ ។ លោក​បន្ត​ថា ក្នុង​អំ​ឡុង​ពេល​ហែ​ក្បួន​ឆ្ពោះ​ទៅ​សា​ខា​ធំ​នោះ ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​កម្ម​ករ ជា​មួយ​កង​កម្លាំង​ការ​ពារ​ស​ណ្តាប់​ធ្នាប់ ប៉ុ​ន្តែ​មិន​បាន​បង្ក​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ៕ ដោយ៖ ​តារា

  • កម្ម​ករ ៥០០​នាក់ ហែ​ក្បួន​ទៅ​សា​ខា​ធំ សុំ​អន្ត​រា​គ​មន៍​បន្ទាប់​ពី​គ្មាន​ដំ​ណោះ​ស្រាយ​ពី​មន្ទីរ​ការ​​ងារខេត្ត​តា​កែវ已关闭评论
  • 275 views
  • Hide Sidebar
    A+
Publish on:2015/10/05  Category:ក្នុងស្រុក