សម្តេចតេជោ​ ហ៊ុន សែន​ នឹងអញ្ជើញ​កាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក​និងពេលរសៀល​ទទួលជួបភ្ញៀវពីរ

រាជធានីភ្នំពេញ ៖ ​បើគ្មានការប្រែប្រួលនោះទេ ​សម្តេចតេជោ ​ហ៊ុន សែន និង ​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត្យ ​ប៊ុន រ៉ានី ​ហ៊ុន សែន ​នៅព្រឹកថ្ងៃទី០៦ តុលា​ ២០១៥​នឹងអញ្ជើញទៅ​ដាក់បិណ្ឌទី៩ ​នៅវត្តចំពុះក្អែក ​ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ​ខណ្ឌច្បារអំពៅ ។

ប្រភពបានបន្តថា​ នៅថ្ងៃដដែល​សម្តេចតេជោនាយករដ្ឋមន្រ្តី​នឹងអនុញ្ញាតឲ្យលោក​ Somsavat Lengsavad ​ឧបនាយករដ្ឋមន្រ្តីទទួល​បន្ទុកសេដ្ឋកិច្ច​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិតឡាវ ​និង លោក Xu Bazhe​ អ្នកគ្រប់គ្រងរដ្ឋបាល​ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ​ឧស្សាហកម្មនៃ​ក្រសួងការពារជាតិចិន​ ចូលជួបសម្តែង​ការគួរសម​និង​ធ្វើ​សវនាការដាច់ដោយឡែកពីគ្នា​នៅវិមានសន្តិភាព ​ទីស្តីការនាយករដ្ឋមន្រ្តី​ ​ចាប់ពីម៉ោង៣និង៤៥នាទី​រសៀលថ្ងៃអង្គារ​ស្អែកនេះ ៕