ធ្លាយចេញតម្លៃត្រកូល Sony Z5 ទើបតែដាក់លក់ក្តៅៗនៅប្រទេសថៃ

ធ្លាយចេញតម្លៃត្រកូល Sony Z5 ទើបតែដាក់លក់ក្តៅៗនៅប្រទេសថៃ

បន្ទាប់ពីក្រុមហ៊ុន SONY បានធ្វើការដាក់បង្ហាញនូវស្មាតហ្វូនជំនាន់ចុងក្រោយត្រកូល Sony Z5 កាលពីប៉ុន្មានសប្តាហ៍មុន លុះមកទល់ពេលថ្មីៗនេះក្រុមហ៊ុនចែកចាយប្រទេសថៃ ក៏បានធ្វើការបើកព្រឹត្តិការណ៍ Thailand Mobile Expo 2015 ដើម្បីធ្វើការដាក់បង្ហាញស្មាតហ្វូនជំនាន់ចុងក្រោយ រួមជាមួយនឹងតម្លៃថ្មីស្រឡាងផងដែរ។ សំរាប់ម៉ូឌែល Xperia Z5 ត្រូវបានដាក់លក់ក្នុងតម្លៃ 24,990 បាត ដែលប្រហែលនឹង 687$ រីឯ Xperia Z5 Premium ដាក់លក់ក្នុងតម្លៃ 27,990 បាត ប្រហែលនឹង 770$ ចំណែកឯ Z5 Compact តម្លៃ 21,990 បាត ប្រហែលនឹង 605$. សំរាប់តម្លៃខាងលើនេះ បើអាចមានក្នុងប្រទេសកម្ពុជា ក៏យើងអាចនិយាយបានថាជាតម្លៃពិសេសគ្រាន់បើ ខណៈដែលស្មាតហ្វូន 3 ម៉ូឌែលចុងក្រោយទាំងបី គឺសុទ្ធសឹងតែមានលក្ខណៈសម្បត្តិពិសេស តួយ៉ាងដូចជាការថតវីដេអូកម្រិត 5K មានកាមេរ៉ាទំហំ 23MP ដូចគ្នា និងវាសុទ្ធសឹងតែប្រើប្រាស់នូវបន្ទះឈីបជំនាន់ចុងក្រោយរបស់ Qualcomm ទាំងអស់តែម្តង។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ធ្លាយចេញតម្លៃត្រកូល Sony Z5 ទើបតែដាក់លក់ក្តៅៗនៅប្រទេសថៃ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ធ្លាយចេញតម្លៃត្រកូល Sony Z5 ទើបតែដាក់លក់ក្តៅៗនៅប្រទេសថៃ

ចុះថ្ងៃទី 05 តុលា ឆ្នាំ 2015 ម៉ោង 04:55 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

ធ្លាយចេញតម្លៃត្រកូល Sony Z5 ទើបតែដាក់លក់ក្តៅៗនៅប្រទេសថៃ