G4 Genuine Leather ស្មាតហ្វូនមានកាមេរ៉ាច្បាស់ជាងគេរបស់ LG

G4 Genuine Leather ស្មាតហ្វូនមានកាមេរ៉ាច្បាស់ជាងគេរបស់ LG

G4 Genuine Leather គឺជាស្មាតហ្វូនមួយរបស់ក្រុមហ៊ុន LG ដែលបានរចនារូបរាង យ៉ាងស្រស់ស្អាត វាមានរាងកោងបន្តិចសឹងតែមើលមិនដឹង ផ្នែកខាងក្រោយគឺស្រោបដោយស្បែកយ៉ាងប្រណិត ដ៏រឹងមាំ ស្រួលចាប់កាន់ ប៊ូតុង Power នៅខាងក្រោយ វាមានទំហំអេក្រង់ធំល្មម ប្រភេទ IPS LCD អាចបង្ហាញរូបភាពបានយ៉ាងច្បាស់ល្អ និងម៉ត់ខៃ ។ G4 Genuine Leather បានបំពាក់មកនូវកាមេរ៉ាក្រោយទំហំ 16 មេកាភិចសែល អមជាមួយនឹង LED Flash មួយគ្រប់ អាចថតរូបបានយ៉ាងច្បាស់ល្អ ម៉ត់ និងមានទំហំធំ ចំនែកកាមេរ៉ាមុខមានទំហំ 8 មេកាភិចសែល អាចអោយយើងថតរូប Selfie បានច្បាស់ល្អមិនចាញ់កាមេរ៉ាក្រោយប៉ុន្មានទេ ។ G4 Genuine Leather មានមេម៉ូរីធំទំហំ 32 ជីកាបៃ ងាយស្រួលក្នុងការផ្ទុកឯកសារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ រីឯស៊ីភីយូវាវិញមានពីរប្រភេទគឺ Dual-core Cortex-A57 និង quad-core Cortex-A53 រ៉េទំហំ 3 ជីកាបៃ ជួយអោយការដោនឡូត Game កម្មវិធីនានា បានយ៉ាងលឿនទាន់ចិត្ត ថែមទាំង Game ដែលមានក្រាភិចធំៗ បានដោយរលូនផងដែរ ។  G4 Genuine Leather មាន 3ព៌ណ សំរាប់លោកអ្នកជ្រើសរើសបានគឺ ព៌ណខ្មៅ ព៌ណត្នោត និងព៌ណក្រហម ហើយវាមានថាមពលថ្ម 3000 មីលីអំពែ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ ​LG G4 Genuine Leather ដែលមានដូចខាងក្រោម៖

-គាំទ្រ : GSM / HSPA / LTE
-អេក្រង់ : 5.5 inches
-បន្ទះឈីប : Qualcomm MSM8992 Snapdragon 808
-CPU : Quad-core 1.44 GHz Cortex-A53 & dual-core 1.82 GHz Cortex-A57
-RAM : 3 GB
-Memory ខាងក្នុង : 32 GB
-Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
-កាមេរ៉ាក្រោយ : 16 MP (5312 x 2988 pixels)
-កាមេរ៉ាមុខ : 8 MP
-ថាមពលថ្ម : Li-Ion 3000 mAh
-ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
-ពណ៌ : Black, Brown, Red 

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus G4 Genuine Leather ស្មាតហ្វូនមានកាមេរ៉ាច្បាស់ជាងគេរបស់ LG
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com G4 Genuine Leather ស្មាតហ្វូនមានកាមេរ៉ាច្បាស់ជាងគេរបស់ LG

ចុះថ្ងៃទី 05 ខែតុលា ឆ្នាំ 2015 ម៉ោង 5:20 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

G4 Genuine Leather ស្មាតហ្វូនមានកាមេរ៉ាច្បាស់ជាងគេរបស់ LG
G4 Genuine Leather ស្មាតហ្វូនមានកាមេរ៉ាច្បាស់ជាងគេរបស់ LG