Huawei នាំចូលG7 Plus មកកាន់ទីផ្សារ កម្ពុជា ក្នុងតម្លៃទាប ជាងទីផ្សារ បរទេស

Huawei G7 Plus របស់ក្រុមហ៊ុន ស្មាតហ្វូនលំដាប់លេខ៣ លើពិភពលោកនឹង ចេញលក់ក្នុង ប្រទេស កម្ពុជា នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០១៥ ក្នុងតម្លៃដ៏ទាក់ទាញមួយ។ ក្រុមហ៊ុន Huawei បាន ប្រកាសថា G7 Plus នៅលើទីផ្សារកម្ពុជា អាចនឹងមានតម្លៃទាបជាង ទីផ្សារបរទេស។

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា តម្លៃរបស់ Huawei G7 PLUS គឺទាបជាងការ ដាក់លក់នៅអឺរ៉ុបប្រមាណ 100$ ដោយនៅអឺរ៉ុបចេញលក់ក្នុងតម្លៃ $449 ចំណែកនៅទីផ្សារកម្ពុជាវិញ មានតម្លៃពិសេសប្រហែល $340-$349 ជាមួយការថែមជូនស្រោម និងស៊ីមស្មាតលេខល្អ ដែលមានទឹក ប្រាក់ក្រៅប្រព័ន្ធ $5 (ម្ដង) និងក្នុងប្រព័ន្ធ $10 ជាមួយនិង 4GB អ៊ីនធើណេត Data ជារៀងរាល់ខែ រយៈពេល មួយឆ្នាំពេញ។

Huawei G7 Plus ហៅម្យ៉ាងទៀតបានថា Huawei G8 អាស្រ័យទៅតាមតំបន់ និងប្រទេសផ្សេងគ្នា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរចនា ស្រោបដោយលោហៈភ្លឺរលោង និងមាន ផ្ទៃមុខស្តើងស្អាត គួរឲ្យទាក់ទាញបំផុត។ អេក្រង់របស់ Huawei G7 មានទំហំ 5.5 អ៊ីញ Resolution 1920x1080px ប្រភេទ FHD ជាពិសេសគឺមានផ្ទៃកោង 2.5D ដែលជួយការពារឆ្កូត និងប្រេះស្រាំ។

ក្រៅពីអេក្រង់រឹងមាំ រាងកោងដ៏ស្រស់ស្អាត Huawei G7 PLUS ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ជាច្រើនទៀតផងដែរ។ បច្ចេកវិទ្យា សម្គាល់ក្រយ៉ៅជំនាន់ថ្មី ត្រូវបានបំពាក់នៅផ្នែកខាងក្រោយខាង ក្រោមកាមេរ៉ា ដូចគ្នាទៅនឹងម៉ូដែល Mate 7 គ្រាន់មានកន្លែងស្គេនធំ ឆ្លាត សុវត្ថិភាព និងល្បឿនលឿន ជាងមុនដោយប្រើរយៈពេលត្រឹមតែ 0.5 វិនាទីប៉ុណ្ណោះ (មួយពព្រិចភ្នែក)។ លើសពីនេះ ច្ចេកវិទ្យា សម្គាល់ក្រយ៉ៅដៃនេះ អាចកំណត់មុខងារផ្សេងទៀតដូចជា មុខងារថតរូប ហើយប្រសិនបើអ្នកប៉ះ Sensor យូរបន្តិច អ្នកអាចលើកទូរស័ព្ទ ឬបិទម៉ោងរោទ៍បានទៀតផង។

អង្គប្រតិបត្តិការ (CPU) របស់ Huawei G7 PLUS គឺ Qualcomm® MSM8939™ ទហំ 1.5GHz + 1.2GHz 8-core processor ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.1 និង Huawei EMUI 3.1។

កាមេរ៉ាក្រោយរបស់ Huawei G7 PLUS មានទំហំ 13 MP និងកាមេរ៉ា 5MP ដែលមានអង្គចងចាំ ROM: 32.0GB និង RAM: 3.0GB។ Huawei G7 PLUS មានទំហំតួខ្លួណ 152mm x 76.5mm x 7.5mm និងទម្ងន់សរុប 167g រួមទាំងថ្មដែលមានថាមពល 3000 mAh៕

Huawei នាំចូលG7 Plus មកកាន់ទីផ្សារ កម្ពុជា ក្នុងតម្លៃទាប ជាងទីផ្សារ បរទេស

Huawei នាំចូលG7 Plus មកកាន់ទីផ្សារ កម្ពុជា ក្នុងតម្លៃទាប ជាងទីផ្សារ បរទេស

Huawei នាំចូលG7 Plus មកកាន់ទីផ្សារ កម្ពុជា ក្នុងតម្លៃទាប ជាងទីផ្សារ បរទេស