ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ដាក់​បិណ្ឌ​នៅ​វត្ត​ចំពុះក្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ស្អែកនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញដាក់បិណ្ឌនៅវត្តចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរ តែងប្រារព្ធ ចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោច ខែភទ្របទ (ចន្លោះខែកញ្ញា )។ ប្រជាពុទ្ធសាសនិកខ្មែរ ធ្វើបុណ្យនេះដោយការយកទេយ្យទានផ្សេងៗ មានអាហារជាដើម ទៅប្រគេនព្រះសង្ឃនៅក្នុងវត្ត តាមប្រពៃណីទំនៀមទម្លាប់តាងពីបុរាណមក៕

រូបភាពសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌ នៅវត្តលង្កា នាពេលថ្មីៗនេះ៕

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ដាក់​បិណ្ឌ​នៅ​វត្ត​ចំពុះក្អែក