Liverpool ចង់​បាន​អ្នក​ចាត់ការ​​ថ្មី ឲ្យ​បាន​មុន​ពេល​ប៉ះ​ Spurs

Liverpool ចង់​បាន​អ្នក​ចាត់ការ​​ថ្មី ឲ្យ​បាន​មុន​ពេល​ប៉ះ​ Spurs

ក្លិប​បាល់ទាត់​ហង្ស​ក្រហម Liverpool ចង់​បាន​អ្នក​ចាត់ការ​ថ្មី មក​ដឹកនាំ​ក្រុម​ឲ្យ​បាន​ទាន់​ការប្រកួត​បន្ទាប់​របស់​ខ្លួន​នៅ Premier League ស្រប​ពេល​ដែល​លោក Jurgen Klopp ហាក់​ជា​តួអង្គ​លេចធ្លោជាង​គេ​សម្រាប់​តំណែង​ដែល​កំពុង​ទំនេរ​នេះ។

 

ក្រោយ​ការ​បណ្តេញ​លោក​ Brendan Rodgers ចេញ​តំណែង​ ពេល​ទទួល​​លទ្ធផល​ស្មើគ្នា ១-១ ជាមួយ​អ្នកជិត​ខាង Everton កាល​ពីថ្ងៃអាទិត្យ ​ប្រភព​ព័ត៌មាន​មួយចំនួន​អះអាង​ថា​ក្លឹប​នឹង​មិន​ប្រញាប់​ពេក​ទេ​ក្នុង​ការ​បង្ហាញមុខ​អ្នកចាត់ការ​ថ្មី។ ​យ៉ាងណា​មិញ មហាសេដ្ឋី​ម្ចាស់​ក្លិប​ជនជាតិ​អាមេរិក ចង់​ឃើញ អ្នក​ថ្មី​ចូល​មក​ដឹកនាំ​ក្រុម​ឲ្យទាន់​ពេល Liverpool ធ្វើដំណើរ​ទៅ​ទឹកដី Tottenham នៅថ្ងៃទី១៧ ខែតុលា​ខាងមុខ​នេះ។

 

Liverpool ចង់​បាន​អ្នក​ចាត់ការ​​ថ្មី ឲ្យ​បាន​មុន​ពេល​ប៉ះ​ Spurs

 

ទោះ​ជា​បែប​នេះ​ក្ដី​ មកទល់​នឹង​ពេល​នេះ Liverpool មិនទាន់​បង្ហើប​ថា​តើនរណា​អាច​នឹង មក​ដឹកនាំ​ក្លិប​នៅឡើយ​ទេ តែ​គេ​រំពឹងថា លោក Klopp ឬ​ Carlo Ancelotti អាចជា​ជម្រើស​របស់​ក្លឹប។

 

ខណៈពេល​អ្នកចាត់ការ​ថ្មីមិនទាន់​មកកាន់​តំណែង​នៅឡើយ​នោះ លោក Sean O’Driscoll ជា​ជំនួយការ និងលោក Gary McAllister ជាគ្រូបង្វឹក​ក្រុម​ទីមួយ​នឹង​ត្រូវ​ដឹកនាំ​ក្រុម​ហ្វឹកហាត់ ជា​បណ្តោះ​អាសន្ន នៅ​អំឡុង​ពេល​ការប្រកួត​បាល់ទាត់​អាជីព​នៅអ៊ឺរ៉ុប​ឈប់​សម្រាក៕

 

ចុច​អាន៖ Carragher ​ពន្យល់​ហេតុផល ដែល​គិត​ថា​ Klopp ស័ក្ដិសម​ដឹក​នាំ​​ Liverpool

 

ប្រែសម្រួលដោយ៖ រុន វីរ៉ុត
ប្រភព៖ espn