​រអិល​បាក់​ដី​នៅ​ក្វា​តេ​ម៉ា​ឡា​សម្លាប់​មនុស្ស​ជាង​១០០​នាក់​

​ក្វា​តេ​ម៉ា​ឡា​៖​តាម​ការប្រកាស​រដ្ឋាភិបាល​ប្រទេស​ក្វា​តេ​ម៉ា​ឡា​កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់​ដោយសារ​ការ​រអិល​បាក់​ដីល្បាប់​ដែល​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។​បំណាក់​ដីល្បាប់​នេះ​បាន​ហូរ​កប់​ផ្ទះសម្បែង​ប្រជាជន​ជាច្រើន​កន្លែង​។​

​ក្រុម​ជួយ​សង្គ្រោះបាន​បន្ដធ្វើ​ប្រតិ​ប​ត្ដិ​ការ ទាញយក​បំណែក​បែកបាក់​ចេញ​ដើម្បី​ស្វែងរក​អ្នក​រស់រានមានជីវិត​។ មន្ដ្រីជាន់ខ្ពស់​របស់​ក្វា​តេ​ម៉ា​ឡា​បាន​បញ្ជាក់ថា មនុស្ស​ប្រមាណ​៥០០​នាក់​កំពុង​បារម្ភ​ថា​បាន​ស្លាប់ ព្រោះ​ទំនងជា​កប់​នៅក្នុង​ល្បាប់​។ 

​តួលេខ​បណ្ដោះអាសន្ន​មាន​សាកសព​១០៧​នាក់​បាន​រកឃើញ​៩៦​នាក់​ស្គាល់​អត្ដ​សញ្ញាណ​។ បើតាម​នាយកដ្ឋាន​កាត់បន្ថយ​និង​សម្របសម្រួល​គ្រោះមហន្ដរាយ​ជាតិ បាន​ឲ្យ​ដឹងថា មានផ្ទះ​ប្រមាណ​១២៥​ខ្នង​ត្រូវ​កប់​ក្នុង​ដីល្បាប់​៕

​រអិល​បាក់​ដី​នៅ​ក្វា​តេ​ម៉ា​ឡា​សម្លាប់​មនុស្ស​ជាង​១០០​នាក់​