ពស់​ថ្លាន់​យក្ស ដែល​មាន​ទទឹង​ធំ​ជាង​គេ​ក្នុង​លោក

ពស់ថ្លាន់យក្សនេះ ត្រូវបានរកឃើញ នៅក្នុងទ្វីបអាមេរិកខាងត្បូង។ វាមានប្រវែងបណ្ដោយ ជាង១០ម៉ែត្រ និង​ទទឹង ជាង១ម៉ែត្រ។
ពស់ថ្លាន់យក្សងាប់ ដឹកនៅនៅរថយន្ដចេញពីតំបន់មួយ នៅទ្វីបអាមេរិកខាងត្បូង។

នៅនឹងវីដេអូ ដែលទើបនឹងត្រូវបានយកមកបង្ហោះ កាលពីសប្ដាហ៍មុននេះ គេអាចអានចំណងជើងបានថា៖ «ពស់​ថ្លាន់ ដែលមានទទឺងខ្លួន ធំជាងគេបង្អស់ ក្នុងលោក»។ ពស់ថ្លាន់នេះ បានងាប់ហើយ តែវាត្រូវបានគេដឹក​តាម​រថយន្ដ​ដ៏ធំ ចេញពីតំបន់មួយ នៅក្នុងទ្វីបអាមេកខាងត្បូង។

ពស់ថ្លាន់យក្ស ដែលមានអាយុចាស់វស្សា មានបណ្ដោយវែងជាង ១០ម៉ែត្រ និងទទឹង វែងជាង១ម៉ែត្រ។ បើវា​នៅរស់វិញ តើនរណាម្នាក់ហ៊ានទៅក្បែរ?


ខាងក្រោមនេះ ជាប្រភេទពស់ថ្លាន់យក្ស (ប្រភេទតែមួយនឹងពស់ខាងលើ) រស់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន នៃ​ប្រទេស​ប្រេស៊ីល៖