[ក្តៅៗ] TaiG ប្រាប់ថាពួកគេអាច Jailbreak iOS 9.0 បានហើយ

[ក្តៅៗ] TaiG ប្រាប់ថាពួកគេអាច Jailbreak iOS 9.0 បានហើយ

បន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើការចេញផ្សាយប្រព័ន្ធប្រតិបត្តិការ iOS 9 កាលពីថ្ងៃទី 16 ខែ កញ្ញា កន្លងទៅ រហូតមកទល់ពេលនេះគឺចូលជាងកន្លះខែហើយ ដោយឡែកក្រុម Hakcer ក៏នៅតែបន្តស្វាត់ស្វែងយ៉ាងចាស់ដៃ ក្នុងការរុករកនូវវិធីសាស្រ្តអ្វីដើម្បីបំបែកកូដ និងហែកគុក iOS 9 នោះឱ្យបានសម្រេច ក្នុងគោលដៅទទួលបានសាច់ប្រាក់សុទ្ធ 3 លានដុល្លារ។ លុះមកទល់ពេលថ្មីៗនេះ ក្រុមការងារ TaiG ក៏បានប្រកាសថាខ្លួនបានបង្កើតនូវកម្មវិធី Jailbreak iOS 9.0 បានយ៉ាងជោគជ័យហើយ តែពួកគេនូវពុំអាចដាក់ឱ្យប្រើប្រាស់នៅឡើយ ខណៈដែល iOS ជំនាន់ 9.0 ត្រូវបានផ្អាកឱ្យប្រើប្រាស់ពី Apple ដោយ TaiG ចង់សម្រេចការ Jailbreak ឱ្បបានសព្វគ្រប់នៅលើ iOS 9.0.1 ក្នុងកំណែ TaiG 3.0.0 ដែលយើងនឹងបានឃើញតាមរយៈគេហទំព័រ TaiG.com/en/ ដូច្នេះសរុបមកវិញមានន័យថា កម្មវិធី Jailbreak iOS 9.0.0 - 9.0.1 នឹងដាក់ឱ្យប្រើប្រាស់បាន ក្នុងពេលខាងមុខនេះហើយ ដោយដំណឹងថ្មីៗ ក្តៅៗពីការ Jailbreak នឹងមានរហ័សបំផុតនៅលើគេហទំព័រ Sovann2