ហង្ស ម៉ារីនី ៖ «យក​កុមារ​កំ​ព្រា​ធ្វើ​កូន ជា​ជាង​បង្កើត​កូន​ធ្វើ​ជា​កុមារ​កំព្រា»

ភ្នំពេញ៖ តារាសម្តែង និងចម្រៀងចង្កាស្រួចរាងតូចច្រឡឹង កញ្ញា ហង្ស ម៉ារីនី បន្ទាប់ពីបណ្តែរសាត់ខ្លួនមកទើលើវិថីសិល្បៈ អស់រយៈកាលជាងពីរឆ្នាំមកនេះឃើញថា ប្រជាប្រិយភាពសម្តែងរបស់នាង ហាក់មានទីផ្សារគាំទ្រ លេចធ្លោខ្លាំងគួរឲ្យកត់សម្គាល់។ បច្ចុប្បន្នក្រៅពីជោគជ័យបង្គួរ លើវិស័យសិល្បៈ កញ្ញា ហង្ស ម៉ារីនី បានប្រែខ្លួន យកពេលទំនេរ បើកហាងលក់គ្រឿងក្លែមគ្រប់មុខ ដែលមានទីតាំង នៅម្តុំផ្សារធំថ្មី។

យ៉ាងណាមិញ បន្ទាប់ពីឈានចូលមកដល់ រដូវវស្សានេះភា្លម កញ្ញា ហង្ស ម៉ារីនី គេសង្កេតឃើញថា នាងហាក់មានពេលទំនេរ ច្រើនដូចជាពុំសូវ លេចមុខបង្ហាញ វត្តមាននៅតាមឆាកប្រគំតន្រ្តី របស់ស្ថានីយទូរសទ្សន៍ ឬចេញ សម្តែងដូចពេលមុនៗឡើយ។ប៉ុន្តែអ្វីបានធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺមួយរយៈនេះ គេបែជាឧស្សាហ៍ បានឃើញពីសកម្មភាព របស់តារាស្រីរូបនេះ ក្នុងកិច្ចការងារមនុស្សធម៌ ជួយដល់សង្គមច្រើនជាងទៅវិញ។

ជាក់សម្តែងថ្មីៗនេះ តារាចម្រៀងកញ្ញា ហង្ស ម៉ារីនី បានបង្ហាញឲ្យឃើញ អំពីសកម្មភាពយ៉ាងច្រើនទាក់ទងទៅ និងការងារជួយដល់សង្គម ក្នុងការនាំយកអំណោយមនុស្សធម៌ មួយចំនួន ដើម្បីទៅឧបត្ថម្ភ ជួយដល់កុមារកំព្រា និងចាស់ជរា ទីទ័លក្រគ្មានទីពឹង ពិសេសអ្នកដែលប្រឈមនឹងបញ្ហាគ្រោះថ្នាក់ ផ្សេង។

ជាមួយគ្នានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា ហង្ស ម៉ារីនី កាលពីប៉ុន្មានថ្ងៃមុននេះ នាងក៏បានបង្ហាញពីសកម្មភាព ចុះចែកអំណោយ ដល់កុមារ និងប្រជាពលរដ្ឋក្រីក្រនៅខេត្តតាកែវ ។ មិនតែប៉ុណ្ណោះ នាងក៏បានសរសេរបង្ហោះសារ ដោយភ្ជាប់ជាមួយរូបថត លើកឡើងប្រយោគខ្លី ប៉ុន្តែមានន័យវែងថា «គួរតែយកកុមារកំព្រា ធ្វើជាកូនជាជាងបង្កើតកូនឲ្យធ្វើជាកុមារកំព្រា..»។

ប្រាក់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ តារាសម្ដែងទើបតែទទួលបានតំណែងតួឯកថ្មី កញ្ញា ហង្ស ម៉ារីនី បាននិយាយថា «ច៎ា.. បង ! រូបថតនេះ គឺសកម្មភាពអំឡុងពេល ខ្ញុំចុះទៅខេត្តតាកែវ កាលពីកន្លងមក ដើម្បីយកអំណោយ ទៅចែកជួនដល់កុមារ និងប្រជាពលរដ្ឋ រស់នៅទីនោះ ដែលមានសិស្សចូលរួម ប្រមាណជាង៤០០ នាក់..»។

កញ្ញា ហង្ស ម៉ារីនី បានបញ្ជាក់ថា ចំពោះអត្ថន័យ ដែលនាងបង្ហោះអម ជាមួយរូបថតខាងលើនេះ គឺចង់បង្ហាញឲ្យទស្សនិកជន បានយល់កាន់តែច្បាស់ ទាក់ទង ទៅនឹងជីវិតកុមារកំព្រា តើពួកគេជួបការលំបាកអ្វីខ្លះ នៅពេលដែលត្រូវបានឪពុក ម្តាយបោះបង់ចោល។ ដូច្នេះហើយ នាងចង់និយាយថា បើសិនជាយើងនាំគ្នាជួយដល់កុមារកំព្រា គឺវាជាការ ប្រសើរខ្លាំងណាស់។ ប៉ុន្តែសុំកុំឲ្យបង្កើតកូនមកហើយ បែរជាបោះបង់ចោលគ្នា ឲ្យរស់នៅតែលតោល គ្មានទីពឹងរហូត ក្លាយ ទៅជាកុមារកំព្រានោះ ពិកជាទង្វើមួយបង្ហាញពីភាព មិនទទួលខុសត្រូវចំពោះជោគវាសនា របស់ក្មេងៗទាំងនោះឡើយ។

គួរបញ្ជាក់ថា នេះមិនមែនទើបតែលើកដំបូង សម្រាប់តារាចម្រៀង និងជាតារាសម្ដែង ហង្ស ម៉ារីនី ក្នុងការនាំយកអំណោយជាថវិកា និងសំភារៈគ្រឿងឧបភោគបរិភោគ ទៅជួយដល់អ្នកក្រីក្រ និងកុមានោះទេគឺនាងបានធ្វើសកម្មភាពនេះ ជិត២ឆ្នាំមកហើយ បើគិតរហូតមកទល់ ពេលនេះ៕

ហង្ស ម៉ារីនី ៖ «យក​កុមារ​កំ​ព្រា​ធ្វើ​កូន ជា​ជាង​បង្កើត​កូន​ធ្វើ​ជា​កុមារ​កំព្រា»

ហង្ស ម៉ារីនី ៖ «យក​កុមារ​កំ​ព្រា​ធ្វើ​កូន ជា​ជាង​បង្កើត​កូន​ធ្វើ​ជា​កុមារ​កំព្រា»

ហង្ស ម៉ារីនី ៖ «យក​កុមារ​កំ​ព្រា​ធ្វើ​កូន ជា​ជាង​បង្កើត​កូន​ធ្វើ​ជា​កុមារ​កំព្រា»

ហង្ស ម៉ារីនី ៖ «យក​កុមារ​កំ​ព្រា​ធ្វើ​កូន ជា​ជាង​បង្កើត​កូន​ធ្វើ​ជា​កុមារ​កំព្រា»

ហង្ស ម៉ារីនី ៖ «យក​កុមារ​កំ​ព្រា​ធ្វើ​កូន ជា​ជាង​បង្កើត​កូន​ធ្វើ​ជា​កុមារ​កំព្រា»