សិល្បករ-សិល្បការិនី ជា​ច្រើន​នាំ​យកចង្ហាន់ និងទេយ្យទាន​ទៅ​ប្រ​គេន​ព្រះ​សង្ឃ១២វត្ត នៅ​ខេត្តស្វាយរៀង

ភ្នំពេញ៖ តារាសម្តែងប្រុសល្បីឈ្មោះ ជាច្រើនដួង មានទាំងតារាសម្ដែងជើង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នេះ បានរៀបចំនាំយកចង្ហាន់ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃ ចំនួន១២វត្ត ស្ថិតនៅខេត្តស្វាយរៀង នារដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ។

លោក អ៊ឹម ជីវ៉ា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ព្រឹកនេះសិល្បករ សិល្បការិនីបានយកចង្ហាន់ទៅ១២វត្ត នៅខេត្តស្វាយរៀង ដឹកនាំដោយព្រះគ្រូ នីសុវណ្ណ មុនីរ៉េត ទីប្រឹក្សាសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសិល្បករខ្មែរ និងជាមេកុដិ លេខ២៤វត្តនាគវ័ន្ត ។

នៅក្នុងដំណើរ នៃការនាំយកចង្ហាន់ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃ នាឱកាសកាន់បិណ្ឌ រដូវបុណ្យភ្ជុំនេះ គេសង្កេតឃើញមានវត្តមានតារាជើងចាស់មួយចំនួន ដូចជា អ្នកស្រី ចាន់ តារាទី អ្នកនាងស៊ុន ណារីម៉ូកា កញ្ញា ហេង ស្រីពេជ្រ លោក ចិត្រ បូរី កញ្ញា អាលីហ្សា និង អ្នកស្រី សីរីម៉ា ជាដើម។ សម្រាប់កម្មវិធីនេះ ចាប់ផ្តើមដំបូងគេ គឺវត្ត ស្វាយជ្រំ បន្តទៅវត្តស្វាយផ្អែម វត្តស្វាយយា បន្តរហូតដល់គ្រប់១២ វត្ត និងបញ្ចប់នៅវត្ត ក្រោលគោ វត្តទាំង១២នេះ គឺជាវត្តស្ថិតក្នុងខេត្តស្វាយរៀងទាំងអស់ ។ នេះបើតាមការបញ្ជាក់ របស់លោក អ៊ឹម ជីវ៉ា ។

ចាប់តាំងពីថ្ងៃបិណ្ឌទី១ រហូតមកទល់ថ្ងៃកាន់បិណ្ឌទី៦ នៃពិធីកាន់បិណ្ឌ នៅគ្រប់ទីកន្លែងតាមវត្តអារាមនានាទូទាំងប្រទេស គឺគេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានក្មេងចាស់ប្រុស-ស្រីយ៉ាងច្រើនកុះករ បាននាំគ្នាធ្វើម្ហូប អាហាររៀបចំជាចង្ហាន់ យកទៅប្រគេនព្រះសង្ឃ នៅវត្តអារាមក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូន ដល់ព្រលឹងដូនតាឪពុកម្តាយ និងញាតិការទាំងប្រាំពីរសណ្តាន ដែលបានលាចាកលោកទៅហើយនោះ ។

ដោយឡែក ជាមួយគ្នានេះដែរ គេក៏បានឃើញមានតារាស្រីរបស់ខ្មែរ ជាច្រើនដួងបាននាំគ្នារុះរាន់ធ្វើចង្ហាន់នាំយកនំចំណី និងម្ហូបអាហារព្រមទាំងលុយកាក់ផ្ទាល់ខ្លួន មួយចំនួនធ្វើបុណ្យតាមកម្លាំងទឹកចិត្ត និងសន្ធាជ្រះថ្លារៀងៗដូចដែលពួកគេធ្លាប់បានធ្វើ នាពេលកន្លងៗមក។ ក្នុងនោះបើសង្កេតមើល នៅលើបណ្តាញ សង្គមហ្វេសប៊ុក គេក៏បានឃើញ តារាស្រីប្រុសខ្មែរ មួយចំនួនបានថតបង្ហោះ បង្ហាញសកម្មភាពរបស់ខ្លួន នាឱកាសធ្វើដំណើរទៅវត្តនានា ដាក់បិណ្ឌមានលក្ខណៈ ពិសេសប្លែកៗពីគ្នាផងដែរ៕