មនុស្ស១៤នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ

មនុស្ស​ចំនួន៥នាក់​បាន​ស្លាប់ និង៩នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៩លើក នៅ​ទូទាំងប្រទេស នៅ​ថ្ងៃ​ចន្ទ​ទី៥ខែតុលា​នេះ។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន១៤គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន៩គ្រឿង និង​រថយន្ត​ធុន​តូច​ចំ​នួ៥គ្រឿង។

«មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់ គឺ​មកពី​បើកបរ​ហួស​ល្បឿន​ចំនួន២លើក បត់​គ្រោះថ្នាក់៣លើក មិន​គោរព​សិទ្ធ២លើក និង​ស្រវឹង២លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​ចំនួន១១នាក់។ ដោយឡែក​យានយន្ត​ដែល​រង​ការផាកពិន័យ​មាន​សរុប​ចំនួន១,៧៨៨គ្រឿង ក្នុងនោះ​រថយន្ត​ចំនួន៨៥៧គ្រឿង និង​ម៉ូតូ​ចំនួន៩៣១គ្រឿង»។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល៕


តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម