អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមានចាត់វិធានការ ចំពោះអ្នកនាំចេញ-នាំចូលទំនិញ អនុវត្តមិនត្រឹមត្រូវតាមច្បាប់

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានដល់ ឧកញ៉ា និងធុរជនជាម្ចាស់ទំនិញ ប្រតិបត្តិករដឹកជញ្ជូន និងជើងសាគយមួយចំនួន ដែលមិនយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ដោយបានដឹកទំនិញពីមាត់ច្រក បំពេញបែបបទនានា ដោយពុំមានភ្ជាប់មកជាមួយ នូវបង្កាន់ដៃពន្ធ និងឯកសារពាក់ព័ន្ធ នឹងការបំពេញបែបបទ បញ្ចេញទំនិញចេញពីគយ។

លិខិតរបស់អគ្គនាយកដ្ឋានគយ បានឲ្យដឹងទៀតថា ក្នុងគោលបំណងពង្រឹងវិធានការ អនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលពន្ធ និងអាករចូលថវិកាជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូវធ្វើការណែនាំដូចខាងក្រោម៖

១-ត្រូវប្រកាសមុខទំនិញ ឲ្យបានត្រឹមត្រូវតាមយថាប្រភេទទំនិញ បរិមាណ និងប្រភពដើមកំណើតទំនិញ។
២-ត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករលើមុខទំនិញនាំចេញ នាំចូលគ្រប់ប្រភេទតាមបទបញ្ញត្តិជាធរមាន។
៣-ត្រូវអបមកជាមួយនូវ បង្កាន់ដៃពន្ធច្បាប់ដើម ប្រតិវេទន៍គយច្បាប់ចម្លង ឬលិខិតអនុញ្ញតដឹកជញ្ជូន ច្បាប់ដើមភ្ជាប់ជាមួយបង្កាន់ដៃពន្ធច្បាប់ ចម្លង ដែលចេញដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច ព្រមទាំងឯកសារពាក់ព័ន្ធ មកជាមួយមធ្យោបាយដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុងខាងក្រោម៖

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមានចាត់វិធានការ ចំពោះអ្នកនាំចេញ-នាំចូលទំនិញ អនុវត្តមិនត្រឹមត្រូវតាមច្បាប់