ការប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០១៥ រកឃើញ​ជ័យលាភី​ហើយ

ការប្រកួតប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០១៥ ដែល​ធ្វើ​នៅ​ខេត្តកំពត​បានបញ្ចប់​ដោយ​ជោគជ័យ និង​រកឃើញ​ម្ចាស់​ជើងឯក​ហើយ​ក្នុងចំណោម​បេក្ខភាព​ចូលរួម ៥៧៤ នាក់​កាលពី​ល្ងាចម្សិលមិញ​នេះ។

បន្ទាប់ពី​ប្រកួត​អស់​រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៤ ខែតុលា លើ​វិញ្ញាសារ​ចំនួន ២ (វិញ្ញាសារ​កង់​ដៃត្រង់ និង​កង់ដៃ​គួ​ក) ដែល​ជ្រើស​រើសយក ៨ចំណាត់ថ្នាក់ ការប្រណាំង​នេះ​បានបញ្ចប់​ហើយ​កាលពី​ម្សិលមិញ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម៖

វិញ្ញាសា​កង់​ដៃត្រង់ ជើងឯក​បាន​ទៅ​កីឡាករ គឹម ច​ន្ធូ មកពី​អង្គភាព​មេគង្គ ខណៈ​ជើងឯក​រង​បាន​ទៅ​កីឡាករ  ហុង ចន្ទ​មករា មកពី​អង្គភាព​តាខ្មៅ ចំណែក​កីឡាករ ហេង សេង​ហូត មកពី​អង្គភាព​កង់​ហោះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣ ខណៈ​ចំណាត់ថ្នាក់​លេខ ៤បាន​ទៅលើ​កីឡាករ សួង សុខា មកពី​អង្គភាព​កង់​ហោះ ចំណាត់ថ្នាក់​លេខ ៥ធ្លាក់​ទៅលើ​កីឡាករ កៅ រដ្ឋា មកពី​អង្គភាព​តាខ្មៅ ឬ​ឯ​កីឡាករ  អៀ​ប រ៉ានី​ម មកពី​អង្គភាព​មេគង្គ ទទួលបាន​ចំណាត់ថ្នាក់​លេខ ៦ ខណៈ​ចំណាត់ថ្នាក់​លេខ ៧បាន​ទៅ​កីឡាករ ញុ​ល លី​ញ មកពី​អង្គភាព​តាខ្មៅ និង​ចំណាត់ថ្នាក់​លេខ ៨បាន​ទៅលើ​កីឡាករ ហុយ សេងហុង មកពី​អង្គភាព​សៀមរាប។
 
ចំណែក​វិញ្ញាសា កង់​គួ​ក​វិញ​ជើងឯក​បាន​ទៅ​កីឡាករ យឿន ភី​យុទ្ធ មកពី​អង្គភាព​កង់​ហោះ ខណៈ​កីឡាករ ភួង សុ​ភី មកពី​អង្គភាព​មេគង្គ​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ ចំណែក​កីឡាករ ខេង ទី មកពី​អង្គភាព​ខេត្តសៀមរាប​ទទួលបាន​ចំណាត់ថ្នាក់​លេខ៣ ឬ​ឯ​ចំណាត់ថ្នាក់​លេខ ៤ធ្លាក់​ទៅលើ​កីឡាករ កែវ រដ្ឋា មកពី​អង្គភាព​តាខ្មៅ ខណៈ​ចំណាត់ថ្នាក់​លេខ ៥បាន​ទៅ​កីឡាករ គឹម សាន្ត មកពី​អង្គភាព​មេគង្គ សម្រាប់​ចំណាត់ថ្នាក់​លេខ ៦ ធ្លាក់​ទៅលើ​កីឡាករ ម៉​ល ស៊ីន​លឹម មកពី​អង្គភាព​តាខ្មៅ ខណៈ​កីឡាករ ហួយ ឆាយ​ហុង មកពី​អង្គភាព​ខេត្តសៀមរាប​ទទួលបាន​ចំណាត់ថ្នាក់​លេខ៧  និង​ចំណាត់ថ្នាក់​លេខ៨ បាន​ទៅ​កីឡាករ ហួត លួ​យ​រស្មី មកពី​អង្គភាព​ខេត្តសៀមរាប។

សម្រាប់​ប្រាក់រង្វាន់​អ្នកឈ្នះ​ជើងឯក​ទទួលបាន​ប្រាក់១៥ម៉ឺន​រៀល មេដាយមាស និង​ពាន ជើងឯក​រង​ទទួលបាន​ប្រាក់​ចំនួន១០ម៉ឺន​រៀល​មេដាយប្រាក់ ខណៈ​លេខ ៣បាន ៨ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធ។ ចំណែក​ចំណាត់ថ្នាក់​លេខ ៤ដល់​លេខ ៨មាន​ប្រាក់​លើកទឹកចិត្ត​ម្នាក់ ៤ម៉ឺន​រៀល និង​មាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀត៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម