ជនភៀសខ្លួន​កោះ​ណូ​រុ ២នាក់​ទៀត ស្ម័គ្រចិត្ត​មក​តាំង​លំនៅ​ថ្មី​នៅ​កម្ពុជា

ភ្នំពេញ៖ ជនភៀសខ្លួន​ពី​កោះ​ណូ​រុ (Nauru) ២នាក់ ចំណោម ៤នាក់ បាន​ស្ម័គ្រចិត្ត​មក​ស្នាក់ នៅក្នុង​ប្រទេស​កម្ពុជា ជា​លើក​ទី​ពីរ បន្ទាប់ពី​មន្ត្រី​ជំនាញ​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បានធ្វើ​សម្ភាសន៍ នៅក្នុង​សប្តាហ៍​នេះ។ ពួកគេ​នឹង​មក​ស្នាក់នៅ​ជាមួយ​ជនភៀសខ្លួន​ស្ម័គ្រចិត្ត ៤នាក់ ក្នុង​ខណ្ឌ​ច្បារអំពៅ ប្រទេស​កម្ពុជា។

បន្ទាប់ពី​មន្ត្រី​ជំនាញ​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ត្រឡប់​មកពី​ធ្វើ​សម្ភាសន៍​ជន​ភៀស​នៅ​កោះ​ណូ​រុ ក្នុង​សប្តាហ៍​នេះ​រួច អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹងថា ជនភៀសខ្លួន ២នាក់​ប៉ុណ្ណោះ ចំណោម​ជនភៀសខ្លួន ៤នាក់ បាន​ស្ម័គ្រចិត្ត​ចាក​ចេញពី​កោះ​ប៉ាស៊ីហ្វិក​ណូ​រុ (Nauru) មក​រស់នៅ​កម្ពុជា។ ជនភៀសខ្លួន​ដែល​ស្ម័គ្រចិត្ត​មក​កម្ពុជា​ទាំងពីរ មាន​សញ្ជាតិ​ដើម​រ៉ូ​ហ៊ីង​យ៉ា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ខៀវ សុភ័គ នៅ​រសៀល​នេះ។

តែ​យ៉ាងណា លោក​ពុំទាន់​អាច​បញ្ជាក់​កាលបរិច្ឆេទ​ជាក់លាក់​ពី​កា​រប​ញ្ជួ​ន​ខ្លួន​ពួកគេ ពី​កោះ ណូ​រុ ជា​លើក​ពីរ​នោះទេ«រដ្ឋាភិបាល​កម្ពុជា​រង់​ចាំ​ការ​ឯកសារ​បញ្ជូន​ពួកគេ ពី​រដ្ឋាភិបាល អូស្ត្រាលី ដូចនេះ​យើង​មិនអាច​បញ្ជាក់​កាលបរិច្ឆេទ​ច្បាស់​ទេ»។ អ្នកនាំពាក្យ​មានប្រសាសន៍ បញ្ជាក់។

បើតាម​លោក ខៀវ សុភ័គ ដដែល ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទាំងពីរ​នាក់ នឹង​ស្នាក់នៅ​ជាមួយ ជនភៀសខ្លួន ៤នាក់​ទៀត នៅក្នុង​ខណ្ឌ​ច្បារអំពៅ។

គួររម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី៤ មិថុនា កន្លងទៅ ជនភៀសខ្លួន ៤នាក់​ដំបូង​ទទួលយក​ការតាំង​លំនៅ​ថ្មី​ពី​កោះ​ប៉ាស៊ីហ្វិក​ណូ​រុ​បាន មកដល់​ភ្នំពេញ  ក្រោម​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ជនភៀសខ្លួន​ពី​កោះ​ណាវ​រូ (Nauru) មក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​រវាង​រដ្ឋាភិបាល​អូស្ត្រាលី-កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា កាលពី​ខែកញ្ញា ឆ្នាំ២០១៤ ។ ជនភៀសខ្លួន​ទាំងនោះ រួមមាន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ និង​ជនជាតិ​អ៊ីរ៉ង់ ៣នាក់ (ស្រី១នាក់) ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម