កីឡាករជើងខ្លាំងវ៉េល Ched Evans ឡើងបំភ្លឺនៅតុលាការ ពីបទចាប់រំលោភ

វ៉េល៖ កីឡាករលេងនៅក្នុងក្រុមជម្រើសជាតិវ៉េល Ched Evans នឹងត្រូវឡើងតុលាការនាពេលឆាប់ៗនេះ ដើម្បីបំភ្លឺ រឿងករណីចាប់រំលោភស្រ្តីវ័យ១៩ឆ្នាំ នៅក្នុងសណ្ឋាគារមួយនៅជិតតំបន់ Rhyl កាលពីឆ្នាំ២០១២ ដែលត្រូវបានកាត់ ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំផងដែរ ។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា កីឡាករវ័យ២៦ឆ្នាំ Ched Evans នឹងត្រូវឡើងតុលាការជាថ្មីទៀតជុំវិញ រឿងក្តីចាប់រំលោភរបស់គេ ក្រោយពេលដែលតុលាការបានដោះលែងវិញកាលពីឆ្នាំទៅ ដែលទើបតែជាប់ពន្ធនាគារ បានពាក់កណ្តាលនៃស្ថានទម្ងន់ទោស បន្ទាប់ពីមេធាវីរបស់ Evans បានបង្ហាញភស្តុតាងគ្រប់គ្រាន់ដល់តុលាការ CCRC រួចមកនោះ ។

អតីតកីឡាករក្លឹប Shffield United របស់អង់គ្លេសរូបនេះ តែងតែប្រព្រឹត្តអំពើអចេតនា និងព្យាយាមធ្វើឲ្យអតីតក្លឹប ចាស់ Oldham Athletci បាក់មុខជានិច្ចក្នុងការប្រឈមមុខជាសាធារណ ដោយសារតែរឿងថោកទាបរបស់គេ ៕

កីឡាករជើងខ្លាំងវ៉េល Ched Evans ឡើងបំភ្លឺនៅតុលាការ ពីបទចាប់រំលោភ