កិច្ចព្រមព្រៀង​ស្តី​ពី​ការដោះដូរ​សេរី អន្តរ ប៉ាស៊ីហ្វិក​បាន​លេច​ចេញ​ជារូបរាង

នៅទីបំផុតទៅ ប្រទេស​ចំនួន១២ នៅ​ថ្ងៃ ចន្ទ​ទី ៥​តុលា បាន​ចុះសម្រុង​គ្នា ចរចា រកឃើញ កិច្ច​ព្រមព្រៀង​ស្តី​ពីការដោះដូរ​សេរី អន្តរប៉ាស៊ីហ្វិក។ លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​ជាអ្នកគាំទ្រ ចង់​ឲ្យ​ឃើញ កិច្ចព្រមព្រៀង លេចរូបរាង នៅក្នុង​អាណត្តិ​របស់ខ្លួន បាន​ថ្លែង អបអរ​សាទរ​ក្រុមការងារ មកពី​១២​ប្រទេស ដែល​បាន​ប្រជុំ​គ្នា ៥ថ្ងៃ​មកហើយ ក្នុង​ទីក្រុង​អាត្លង់តា ប៉ែកខាងត្បូង​សហរដ្ឋអាមេរិក។